Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្លាំងនគរបាលប៉ុស្តិព្រៃវែងឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពេលគប់ដប់សាំងចូលផ្ទះលោកផ្កាយ៣

ភ្នំពេញ÷ នៅព្រឹកថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០នេះ លោក វរសេនីយ៏ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌខណ្ឌដង្ឌដង្កោបានឲ្យដឹងថាកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែងសហការណ៏ជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការស្រាវជ្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំនុចផ្លូវបេតុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ក្រោយពេលជនសង្ស័យខាងលើបានធ្វើសកម្មភាពយកដប់សាំងគប់ចូលផ្ទះលោកឧត្តមសេនីយ៏ផ្កាយ៣ម្នាក់នៅសង្កាត់ព្រៃវែង បន្ទាប់ពីម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹងរួចមកសមត្ថកិច្ចបានកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ មានឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ ៤២ ឆ្នាំ ស្នាក់នៅម្តុំចំនុចឃាត់ខ្លួនខាងលើ ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានយកដបច្រកសាំងចំនួន២លីត្ររួចគប់ចូលក្នុងបរិវេណផ្ទះជនរងគ្រោះបណ្តាលឲ្យឆេះ ភ្លាមៗនោះត្រូវអ្នកជិតខាងបាននាំគ្នាជួយពន្លត់ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានផងដែរ។

បច្ចប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ដោយ ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9717080