Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នគរបាលខណ្ឌសែនសុខបញ្ជូនខ្លួនបុរសជើងខ្លាំងវ៉ៃសង្សារប៉ោងមុខប៉ោងភ្នែកទៅតុលាការ

ភ្នំពេញ ៖ បុរសជើងខ្លាំងវ៉ៃសង្សារខ្លួនប៉ោងមុខ ប៉ោងភ្នែក កាលពីពេលថ្មីៗនេះត្រូវនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនខ្លួនទៅឲ្យតុលាការហើយ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុ ស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ ។ ចំណែកនារីជា សង្សារដែលរងគ្រោះឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ 

សូមជម្រាបថា ជនសង្ស័យបានប្រើអំពើ ហិង្សាលើនារីជាសង្សារខ្លួន បណ្ដាលឲ្យរងរបួសប៉ោងមុខ ត្រូវ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចក្នុងបន្ទប់ជួលលេខ៤០១ ជាន់ទី៤ ផ្លូលេខ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បាន ប្រាប់ឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើអំពើហិង្សាលើសង្សារជាច្រើនលើកមកហើយដែលករណីនេះទំនងកើត ឡើងពីភ្លើងប្រចណ្ឌ ៕ដោយ ផេង ភាព

from: https://tnaot.com/km/m/detail/article/9717047