
សង្គម
សម្តេចព្រះមហាក្សត្រី ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធបណ្ណាល័យសម្តេចម៉ែ នារាជធានីភ្នំពេញ
(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធបណ្ណាល័យសម្តេចម៉ែ នារាជធានីភ្នំពេញ វេលាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។