Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ៥នាក់បន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ រកឃើញវិជ្ជមានវីរុសកូវីដ១៩ (Covid-19) ចំនួន ៥នាក់ ជាបុរសជនជាតិខ្មែរ ៤នាក់ និងជនជាតិឥណ្ឌូណេស៊ី ១នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ២៣,២៥,២៩ និង ៣០ឆ្នាំ រស់នៅក្នុងខេត្តព្រះសីហនុ បាត់ដំបង រតនគិរី និងខេត្តកំពុងចាម។ ចំណែកឯបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ១៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងខេត្តព្រះសីហនុ ដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បន្តជើងហោះហើរត្រង់ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ កន្លងទៅ។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាសរុបចំនួន ៧៣នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៣៩នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៩៣នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៦៤នាក់ ដែលមានស្រី ៤២នាក់ និងប្រុស ១២២នាក់ ស្មើនឹង ៦៨,៦២%៕

from: https://tnaot.com/km/m/detail/article/9546355