Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រន្ទះបាញ់បុរសម្នាក់ស្លាប់និងងាប់គោចំនួន៣ក្បាលនៅស្រុកទឹកឈូ

កំពត÷បុរសម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់រួមនិងគោចំនួន៣ក្បាលបានងាប់ខណ:មេឃកំពុងធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦យប់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំនុចផ្ទះជនរងគ្រោះ ភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

សពជនរងគ្រោះមានឈ្មោះ ហាវ ជឿន អាយុ ៤១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពព័ត៍មាននៅកន្លែងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំនិងខ្យល់កន្ត្រាក់ផងនោះ ខណ:ពេលដែលជនរងគ្រោះបានយកស្មៅទៅដាក់ក្នុងក្រោលគោដើម្បីឲ្យគោស៊ីក៏ត្រូវរន្ទះបាញ់ស្លាប់រួមនិងគោចំនួន៣ក្បាលបានងាប់ភ្លាមៗ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការណ៏ជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពតចុះទៅពិនិត្យសពជនរងគ្រោះដល់ផ្ទះកើតហេតុខាងលើនិងធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ÷ សួង សាម

from: https://tnaot.com/km/m/detail/article/9716946