នៅឯលំនៅឋានរបស់ញោមស្រីនាវេលាទៀបភ្លឺ ព្រះសារីបុត្របានឱ្យព្រះចុន្ទត្ថេរ ដែលជាប្អូនរបស់លោកប្រកាសសង្ឃមកប្រជុំគ្នាជាបន្ទាន់នឹងអាលបានសុំខមាទោសនូវទោសកំហុសណាដែលលោកបានធ្វើដោយកាយឬដោយវាចារមិនជាទីគាប់ចិត្តដល់សិស្សរបស់លោកពេលកន្លងមក ។
លុះសុំខមាទោសគ្នាទៅវិញទៅមករួចស្រេចហើយ ព្រះសារីបុត្រក៏យកចីវរមួយផ្ទាំងគ្របមុខ ហើយចូលសមាបត្តិក្នុងវិហារធម៌ដោយលំដាប់បញ្ច្រាសទៅមក ហើយលោកក៏បរិនិព្វានដោយអនុបាទិសេសនិព្វាននៅពេលដែលព្រះអរុណរះប្រាកដឡើងឯនាយជើងមេឃ ត្រូវនឹងថ្ងៃ១៥កើត ពេញបូណ៌មី ខែកត្តិក ។
សូមបញ្ជាក់ផងដែរថា ព្រះសារីបុត្របរិនិព្វាននៅនឹងលំនៅឋានរបស់ញោមស្រីស្ថិតក្នុងបន្ទប់ដែលលោកប្រសូត ។
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព