រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២២ខែកញ្ញា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរមានកម្លាំងខ្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០០០ រៀល ហើយលក់ចេញតែ ៣០៣០ រៀល ប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០០៩ រៀល និងលក់ចេញ ដល់ទៅ ៣០៣៩ រៀលឯណោះ ។
ក្នុងថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសមួយ ចំនួនដែលក្នុងនោះរួមមាន៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៨៥ រៀល និង ១អឺរ៉ូ ទិញចូល ៤៨០៥ រៀល លក់ចេញ ៤៨៥៣ រៀល ខណៈដែល ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៤ រៀល ហើយលក់ចេញ ២៩៨៣ រៀល ។
ទន្ទឹមនេះប្រាក់យន់ចិន ១យន់ ទិញចូល ៦០០ រៀល លក់ចេញ ៦០៦ រៀល ក្នុងពេលដែ ល ១០០យ៉េនជប៉ុន ទិញចូល ៣៩០១ រៀល លក់ចេញ ៣៩៤០ រៀល ចំពោះប្រាក់វុនកូរ៉េ ១០០វុន ទិញចូល ៣៥១ រៀល លក់ចេញ ៣៥៥ រៀល ។ ដោយឡែកប្រាក់បាតថៃ ១បាត ទិញចូល ១៣០ រៀល លក់ចេញ ១៣២ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព