Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកប្រើ iOS 14 ចាប់ពីឈីប A12 ឡើងលើប្រសិនដូរថ្មមិនមែនរបស់ Apple នឹងជួបបញ្ហាថ្មលោត 100% រហូត

ចំពោះអ្នកប្រើប្រាស់ iPhone ទាំងអស់ដែលបានឡើងជំនាន់ iOS14 ប្រសិនអ្នកធ្លាប់ដូរថ្មទូរសព្ទផ្សេងពីថ្មដែលផលិតចេញពីរោងចក្រ Apple នោះ អ្នកនឹងជួបបញ្ហាថ្មលោត 100% ជានិច្ច។

ឯជាងនៅតាមហាងជួសជុលទូរសព្ទទាំងអស់ក៏ពុំមានដំណោះស្រាយដែរ ។

កន្លងមក Apple តែផ្ដល់យោបល់អោយអ្នកប្រើផលិតផលរបស់ខ្លួនទៅជួសជុលទូរសព្ទនៅតាមទីតាំងដែលខ្លួនបានកំណត់ ហើយនៅក្នុងជំនាន់ថ្មី iOS 14 នេះ Apple បានលេងដៃធ្ងន់តែម្ដង ។

ឧបករណ៍ដែលបានបំពាក់ Apple A12 Bionic ឡើង ( រួមមាន iPhone XS iPhoneXR និង iPhone 11 )ប្រសិនប្រើប្រាស់ថ្មដែលមិនមែនផលិតចេញពីរោងចក្រ Apple នោះប្រព័ន្ធជំនាន់ iOS 14 នឹងបង្ហាញចំនួនថ្មនៅ 100% ជានិច្ច ។

បើធម្មតាថ្មដែលប្រព័ន្ធវិភាគឃើញថាពេញ 100 % គឺការពារពុំឲ្យមានការសាកថ្មលើសកំណត់ តែបើថ្មមិនពេញផងវាលោត 100 % វិញ គឺមានន័យថាវាពុំត្រូវបានសាកថ្មទេ ហើយនៅពេលខ្លះសាកផងប្រើផងក៏ជួបបញ្ហាថ្មរឹតតែសាករឹតតែធ្លាក់ចុះវិញ នេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងចំពោះការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ។

ដោយសារបច្ចុប្បន្ននេះពុំមានដំណោះស្រាយ យើងមានតែបោះបង់ចោលជំនាន់ iOS 14 នេះ ហើយទំលាក់ចុះមក iOS 13 វិញតែប៉ុណ្ណោះ ។

from: https://tnaot.com/km/m/detail/article/9716730