Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកជីកផ្នូរនៅឥណ្ឌូនេស៊ី រអ៊ូថាធ្វើការដល់កណ្តាលអាធ្រាត្ររាល់ថ្ងៃសម័យកូវីដ១៩

ឥណ្ឌូនេស៊ី៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា អ្នកជីកផ្នូរខ្មោច លោក Junaedi Bin Hakim បានប្រាប់ថា រូបលោកខំប្រឹងជីកផ្នូររហូតដល់ជិតពាក់កណ្តាលអធ្រាត្រស្ទើរតែរាល់ថ្ងៃ នៅក្នុងទីបញ្ចុះសពទីក្រុងចាកាតា ដោយរៀបចំឡូត៍សម្រាប់ជនជាតិឥណ្ឌូនេស៊ី ដែលបានស្លាប់ ចំពេលមានការកើនឡើងជាថ្មីនៃករណីស្លាប់ដោយជំងឺ កូវីដ ១៩ ។

លោក Junaedi អាយុ ៤៣ឆ្នាំ ដែលមុនពេលមានកូវីដ តែងតែបានចាកចេញពីធ្វើការនៅម៉ោង ៤រសៀល បានលើកឡើងថា «ខ្ញុំមានការព្រួយបារម្ភនិងភ័យខ្លាច ប៉ុន្តែនេះគឺជាផ្នែកមួយនៃការងារនិងការទទួលខុសត្រូវរបស់ខ្ញុំ» ។ទីក្រុងចាកាតា គឺជាចំណុចកណ្តាលនៃការផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលអាជ្ញាធរបានជួបការលំបាកអស់រយៈពេលជាច្រើនខែ ដើម្បីទប់ទល់នឹងវីរុសនេះ។ ប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងជិត ២៤៥,០០០ករណី ដែលក្នុងនោះមានមនុស្សស្លាប់ ៩,៥៥៣នាក់ ដែលជាកម្រិតខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។ខុសពីរដ្ឋធានីអាស៊ីជាច្រើនទៀត អាជ្ញាធរទីក្រុងចាកាតា មិនបានដាក់ចេញនូវការចាក់សោរតឹងរ៉ឹងទេ ដែលជាវិធីសាស្រ្តមួយ ដែលអ្នកជំនាញផ្នែកសុខភាពមួយចំនួនបាននិយាយថា មានភាពធូររលុងពេក។

លោក Junaedi បាននិយាយថា «ជាធម្មតាយើងកប់មនុស្សប្រហែល ១០នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅពេលយើងបញ្ចុះសពដែលស្លាប់ដោយកូវីដ វាបានឈានដល់កម្រិតជាមធ្យម ៣០សព ក្នុងមួយថ្ងៃ» ។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសឥណ្ឌូនេស៊ីមានអត្រាជាមធ្យម ១១៤នាក់ក្នុងមួយថ្ងៃ ក្នុងមួយសប្តាហ៍កន្លងទៅនេះ ដែលកើនឡើងពី ៦៤ នៅខែមុន។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ភ្នាក់ងាររ៉យទ័រ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9716633