Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​គ្រាន់តែ​ដឹង​មូលហេតុមួយធ្វើ​ឱ្យ​ខ្លួន​ជាប់គុកភ្លាម​ ​ផ្ទុះកំហឹង​ដេញកាប់ផ្អើល​

ខេត្តបន្ទាយមានជ័យ ៖ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត វរសេនីយ៍ត្រី​នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ​ខែកញ្ញា ឆ្នាំ​២០២០​ កន្លងទៅនេះ​ថា បុរស​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ក្រោយ​ពេល​ចេញ​មក​វិញក៏​​ប្រកប​របរ​រើស​អេ​ត​ចាយ ។ នៅ​ពេល​ដែល​កំពុង​រើស​អេ​ត​ចាយ​មាន​មិត្តភក្តិ​ម្នាក់​ដែល​រើស​អេ​ត​ចាយ​ជាមួយ​គ្នា បាន​ខ្សឹប​​ប្រាប់​ថា «កាល​ឯង​​ជាប់គុក​លើក​មុន​ គឺ​ដោយសារ​តែ​ឈ្មោះ លឹ​ម ឆក បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ​ឯង​លួច​ទ្រ​​ព្យ​​សម្បត្តិ​គេ​» ។

បន្ទាប់ពីឮគេប្រាប់​បែបនេះ បុរស​ជាជនសង្ស័យផ្ទុះកំហឹង​​ក៏​បាន​ជិះ​កង់​ទៅ​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​លឹ​ម ឆក ភេទប្រុស អាយុ​​២៥​ឆ្នាំ នៅភូមិក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​រង​បួស​ធ្ងន់ ។ ដោយឡែក បុរសជាជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន ។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ គា រ៉ា ភេទប្រុស អាយុ​២៤​ឆ្នាំ បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​លឹ​ម ឆក កាលពី​ថ្ងៃ​ទី​១៥ ​ខែកញ្ញា ឆ្នាំ​២០២០ នៅ​ម្តុំ​ផ្សារ​អគ្គ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ ។​

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​ពី​ឈ្មោះ​ជន​រង​គ្រោះរួចមក​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យបាន​​កាលពី​​វេលា​ម៉ោង២​និង​៤៥​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត រួច​នាំ​ខ្លួន​មក​សាកសួរ រួម​ទាំង​វត្ថុ​តាង​កាំបិត​ធ្វើ​សកម្ម​ភា​ព​​ចំនួន​១​ដើមផងដែរ​។

​លោក​វរសេនីយ៍ត្រី​នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា​ ​​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ធ្លាប់​ជាប់​ពន្ធ​នាគារ​ពីបទ​​លួច​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ ។ ​ចំពោះ​មូលហេតុ​ដែល​ខ្លួន​​កាប់​ទៅ​លើ​ជន​រង​គ្រោះ​នោះ ក្នុង​ខណៈ​ពេល​ខ្លួន​កំពុង​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​​មិត្តភក្តិ​​ម្នាក់​ទៀត ​បាន​និយាយ​ប្រាប់ខ្លួន​​ថា កាលដែល​​ខ្លួន​ជាប់គុក​លើក​មុន គឺ​ដោយសារ​ឈ្មោះ លឹម ឆក ​ជា​អ្នករាយការណ៍​ឱ្យ​សមត្ថកិច្ចចាប់ខ្លួន​ ​ទើប​ខ្លួន​​ទប់​កំហឹង​មិន​បាន​ ក៏​ជិះ​កង់​ហើយ​យក​កាំបិត​ទៅ​កាប់​ឈ្មោះ​លឹម ឆក បណ្ដាល​ឱ្យ​រង​របួស​តែ​ម្តង​។​

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ផង​នោះ កម្លាំង​ជំនាញ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​​ដើម្បី​ចាត់ការ​បន្ត និង​ប​ច្ចុ​ប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផង​ដែរ​៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9716556