Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ធ្ងន់ធ្ងរហើយ! ក្មេងៗនៅអង់គ្លេសចំណាយលុយលើហ្គេមអនឡាញ Fortnite និង Roblox ច្រើនជាងចំណីនិងសៀវភៅ

ហ្គេមអនឡាញ “Fortnite” និង “Roblox” បានធ្វើឲ្យក្មេងៗនៅប្រទេសអង់គ្លេសវក់លេងជាខ្លាំងរហូតដល់សន្សំលុយដើម្បីចំណាយលេងហ្គេមនេះច្រើនជាងយកទៅទិញនំចំណី និងសៀវភៅ។

តាមការសិក្សាដោយ RoosterMoney នៃក្មេង ២៤,០០០ នាក់នៅអង់គ្លេសអាយុចាប់ពី ៤ ទៅ ១៤ ឆ្នាំមាន Roblox ដែលជាវេទិកាហ្គេមនិម្មិតអនឡាញស្ថិតក្នុងលំដាប់កំពូល បន្ទាប់មកគឺហ្គេម “Fortnite” របស់ Epic Game។

បើនិយាយទៅ Epic Games បានប្រកួតប្រជែងជាមួយ Apple តាំងពីហ្គេម “Fortnite” បានបង្កើតប្រព័ន្ធទូទាត់ប្រាក់ក្នុងហ្គេមដោយខ្លួនឯងកាលពីខែសីហាកន្លងទៅនេះដែលបានរំលោភច្បាប់របស់ក្រុមហ៊ុន Apple។

ហើយបច្ចុប្បន្ននេះគេកំពុងតែមានការព្រួយបារម្ភទៅលើបញ្ហាមួយនេះដោយសារតែក្មេងៗសុខចិត្តសន្សំលុយទុកទិញសម្លៀកបំពាក់ និងគ្រឿងបន្លាស់ផ្សេងៗដើម្បីសម្គាល់តួអង្គនិម្មិតរបស់ខ្លួនក្នុងហ្គេម។

គួរបញ្ជាក់ផងដែរថាក្នុងអំឡុងឆ្នាំ២០២០នេះក្មេងៗនៅអង់គ្លេសបានចាយលុយហោហ៉ៅជាមធ្យម ៤៣.៥% បើធៀបទៅឆ្នាំ ២០១៩ ដែលអស់ត្រឹមតែ ៣៨% គឺមានការកើនឡើង ១៤%. ហើយអត្រាប្រាក់ហោប៉ៅសន្សំជាមធ្យមសម្រាប់កុមារនៅចក្រភាពអង់គ្លេសមាន ៤,៦០ ផោន (៥,៩៦ដុល្លារ) ក្នុងមួយសប្ដាហ៍ដែលស្មើនឹង ២៣៩ផោន(៣០៩ដុល្លារ)ក្នុងមួយឆ្នាំ។

លើសពីនេះ Will Carmichael នាយកប្រតិបត្តិការរបស់ Roostermoney បានមានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា គាត់សង្ឃឹមថាឪពុកម្ដាយនឹងបានប្រើពេលពីរបីខែក្រោយនៃឆ្នាំ២០២០នេះជជែកជាមួយកូនៗខ្លួនបន្ថែមទៀតអំពីប្រាក់ហោប៉ៅសន្សំរបស់ពួកគេ។

ដូចគ្នាដែរសម្រាប់ឪពុកម្ដាយក៏ដូចជាអាណាព្យាបាលក្មេងៗនៅក្នុងប្រទេសកម្ពុជាយើង សូមយកចិត្តទុកដាក់ចំពោះកូនចៅខ្លួនចំពោះការលេងហ្គេមអនឡាញនានាឲ្យមែនទែន ព្រោះវាពិតជាធ្វើឲ្យប៉ះពាល់ដល់សតិ និងអាកប្បកិរិយារបស់ក្មេងដោយសារតែក្នុងហ្គេមមានឈុតឆាកប្រយុទ្ធ និងកាប់សម្លាប់សាហាវៗជាដើម។ ប្រែសម្រួលដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9716491