តាមការបញ្ជាក់នៅថ្ងៃនេះ (គិតតាមម៉ោងនៅម៉ិកស៊ិក គឺថ្ងៃច័ន្ទនៅឡើយ) បានឱ្យដឹងថា ចំនួនឆ្លងនៅម៉ិកស៊ិក បានកើនលើស ៧០ម៉ឺនករណីហើយ។ បើទោះបីជាអាជ្ញាធរសុខាភិបាល បានបញ្ជាក់ថាមានអាត្រាធ្លាក់ចុះវិញក្នុងកំឡុង ២ខែក៏ដោយ តែវានៅតែជាចំនួនច្រើន។
ទន្ទឹមគ្នានេះដែរ ក្រសួងសុខាភិបាលបានរាយការណ៍ពីករណីថ្មី នៅប្រទេសអាមេរិកឡាទីនចំនួន ២,៩១៧ ករណីបន្ថែម។ ហើយចំនួនសរុបកើ់នដល់ ៧០០.៥៨០ ករណី រីឯចំនួនអ្នកស្លាប់កើនដល់ ៧៣.៦៩៧ នាក់។
អាមេរិកឡាទីនបានកត់ត្រាអំពីករណីឆ្លងវីរុសកូរ៉ូណា ៨,៧ លាននាក់ និងមានមនុស្សស្លាប់ជាង ៣២២.០០០ នាក់ ដែលនេះជាតួលេខខ្ពស់បំផុតនៅក្នុងតំបន់។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ប្រេស៊ីលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់។ ហើយប៉េរូ កូឡុំប៊ី និងម៉ិកស៊ិក ក៏មានការផ្ទុះឡើងខ្លាំងដែរ។
ទោះបីជាមានវិធានការ បិទច្រកចេញចូលក្នុងប្រទេសនៅទូទាំងតំបន់យ៉ាងណាក៏ដោយ ក៏យុទ្ធសាស្ត្ររក្សាគំលាតនោះ នៅតែពិបាកទប់ស្កាត់ការរីករាលដាលក្នុងតំបន់ផងដែរ។
ស្របគ្នានេះដែរ មន្រ្តីសុខាភិបាលជាន់ខ្ពស់ ក៏ដូចជាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកហ៊ូហ្គោឡូប៉េហ្សេលែល ក៏បានទទួលស្គាល់មុិកស៊ិកពិតជាមានករណីឆ្លងខ្ពស់ពិតមែន។ ប៉ុន្តែក៏មានដំណឹងល្អខ្លះដែលថា អត្រាឆ្លងបានធ្លាក់ចុះក្នុងរយៈពេលជិត២ខែចុងក្រោយនេះ៕