Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

PSG ប្រមូលពានក្នុងស្រុកទាំងអស់រដូវកាលនេះ ក្រោយឈ្នះ League Cup បារាំង ទាំងត្រដាបត្រដួសយប់មិញ

Paris Saint Germain បានប្រមូលពានក្នុងស្រុកទាំង៤ធំៗ ក្នុងស្រុកនារដូវកាលនេះ បន្ទាប់ពីលើកពានរង្វាន់ ​Coupe de La Ligue ឬ League Cup របស់បារាំង ក្រោយយកឈ្នះ Lyon ដោយវគ្គកាត់សេចក្ដីបាល់ប៉េណាល់ទីដោយលទ្ធផល ៦-៥។

ការប្រកួតពេញ៩០នាទី និងបន្ដបន្ថែម១៥នាទី២ដងទៀតនោះ លទ្ធផលគឺបានត្រឹម ០-០ ស្មើតែប៉ុណ្ណោះ បើទោះបីជាខាង PSG ព្យាយាមដាក់សម្ពាធខ្លាំងយ៉ាងណាក៏ដោយ។

ឈានចូលមកដល់វគ្គកាត់សេចក្ដីប៉េណាល់ទី ទាំង PSG និង Lyon បានស៊ុតបញ្ចូលទីទាំង៥គ្រាប់ដូចគ្នា មុនពេលបន្ថែម១គ្រាប់ម្នាក់ ទើបខាង Lyon ស៊ុតមិនចូលទីដោយកីឡាករ Bentrand Traore។

លទ្ធផលនេះបានធើ្វឲ្យ PSG ឈ្នះពានក្នុងស្រុកធំៗទាំង៤ មានដូចជា Ligue 1, Coupe de France, Coupe de La Ligue និង Trophee des Champions​ ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់បារាំង។

សូមបញ្ជាក់ថា ចាប់ពីរដូវកាលក្រោយទៅ ពានរង្វាន់ ​Coupe de La Ligue ឬ League Cup របស់បារាំងនេះ នឹងត្រូវរំសាយ ក្រោយពីមិនសូវមានការចាប់អារម្មណ៍ច្រើន និងចង់បន្ថយកាលវិភាគប្រកួតដល់ក្រុមផ្សេងៗផងដែរ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9546295