Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខណៈ​ចុះ​ល្បាត​ប្រទះ​ឃើញ​សាកសព​សត្វ​ខ្ទីង ០១​ក្បាល បាន​ស្លាប់

ខេត្ដឧត្ដរមានជ័យ ៖ មន្ទីរ​បរិស្ថាន​ខេត្ដឧត្ដរមានជ័យ «​ប្រទះ​ឃើញ​សាកសព​សត្វ​ខ្ទីង ០១​ក្បាល បាន​ស្លាប់​» នៅ​ក្បែរ​មាត់​ត្រពាំង​នោះ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ ។

ក្រោយ​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្នាក់​ការ​អូរ​អំបិល នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័ន បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​ប្រចាំ​នៅ​ស្នាក់​ការ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី បាន​ចុះ​ល្បាត​ចាប់ពី​ក្រោយ​ស្នាក់​ការ​អង្គការ រហូត​ដល់​ចំណុច​ត្រពាំង​តា​សារូ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​ក្រុម​ល្បាត សត្វ​ខ្ទីង​បាន​ស្លាប់​ប្រមាណ​ជា​០២​ខែ​មុន ដោយ​បន្សល់​នៅ​តែ​គ្រោងឆ្អឹង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្បាល និង​គ្រោងឆ្អឹង​មួយ​ផ្នែក​ត្រូវ​បាន​បាត់​នៅ​សល់​មួយ​ផ្នែក ។ ក្រុមការងារ​ល្បាត​បាន​ប្រមូល​គ្រោងឆ្អឹង​ដែល​នៅ​សល់​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា និង​អនុរក្ស​សត្វ​ដំរី ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9716478