Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លិប​មួយ​សម្រេច​ប្តូរ​ឈ្មោះ​សាលា​យុវជន​ខ្លួន យក​តាម​ឈ្មោះ Cristiano Ronaldo

ព័រ​ទុ​យ​ហ្គា​ល់ ៖ ក្លិប​បាល់ទាត់ Sporting CP នៅ​លី​គ​កំពូល​ព័រ​ទុ​យ​ហ្គា​ល់ បាន​សម្រេច​ប្តូរ​ឈ្មោះ​សាលា​យុវជន​ថ្នាល់​របស់​ពួក​គេ​ជា​ផ្លូវការ​ពី «Sporting CP’s Academy» ទៅ​ជា «Academia Cristiano Ronaldo»​។

ការ​សម្រេច​ប្តូរ​ឈ្មោះ​បែប​នេះ គឺ​ដើម្បី​ជា​ការ​ផ្តល់​កិត្តិយស​សម្រាប់​ភាព​ល្បីល្បាញ​បំផុត​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​បំផុត​នៅ​លើ​ពិភពលោក ដែល​ធ្លាប់​​លេង​ឱ្យ​ក្លិប Manchester United, Real Madrid និង​បច្ចុប្បន្ន​កំពុង​បន្ត​អាជីព​ជាមួយក្លិប​សេះបង្កង់ Juventus នៅប្រទេស​អ៊ី​តា​លី​។

សូម​រំលឹក​ជូន​ថា Cristiano Ronaldo បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​យុវជន​ថ្នាល់​របស់ Sporting CP នៅ​ក្នុង​ឆ្នាំ ១៩៩៧ មុន​ពេល​ក្លាយជា​កីឡាករ​អាជីព​របស់​ក្លិប​នេះ ជាមួយ​ក្រុម​ឈុត​ធំ​នៅ​ក្នុង​ឆ្នាំ ២០០២ និងបាន​សម្រេចការ​ផ្ទេរ​ទៅចូលរួមជាមួយ Manchester United នៅ​ក្នុង​ឆ្នាំ ២០០៣ និង Real Madrid នៅ​ក្នុង​ឆ្នាំ ២០០៩ មុន​ផ្លាស់​មក​កាន់ Juventus នៅ​ក្នុង​ឆ្នាំ ២០១៨ រហូត​មកទល់​ពេល​បច្ចុប្បន្ន​។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9716433