តាមពុទ្ធដីការ សម្មាសម្ពុទ្ធ ល្អស្អាតបំផុត ក្នុងលោកគ្មានពី បើសម្លាប់សត្វ មិនថាឈ្មោលញី ទោសតាមជាន់ឈ្លី ដល់ទីបញ្ចប់ ជាតិនេះរួចខ្លួន ជាតិមុខមិនមួន ពិតជួបហើយណា ដូចមានរឿងមួយ លោកដំណាលថា កម្មផលជនណា ជននោះទទួល។
រូបតំណាង
មានគ្រួសារមួយមានតែពីរនាក់ប្តីប្រពន្ធនិងឆ្កែឈ្មោលមួយក្បាលបុរាណលោកបានពោលថាឆ្កែឈ្មោលមួយក្បាលនោះគឺជាប្តីរបស់នាងម្ចាស់ផ្ទះកាលពីជាតិមុនហេតុនេះហើយបានជាឆ្កែនោះមានឫកពាហាក់បីដូចជាប្រច័ណ្ឌនាងជាមួយនិងប្តីក្រោយពេលនាងចេញពីផ្ទះម្តងៗមិនថាឆ្ងាយឬជិតទេឆ្កែនោះតែងដើរតាមក្រោយនាងជានិច្ច។
រូបតំណាង
អ្នកស្រុកឃើញសភាពបែបនេះក៏បង្អាប់ថានាងមានបតីជាសុនកទោះទៅទីណាកន្លែងណាក៏គេថាបែបដូចៗគ្នានាងខ្មាស់គេខ្លាំងណាស់ក៏ដាច់ចិត្តយកដុំថ្មទៅចងនិងករឆ្កែនោះរួចរុញទំលាក់ទឹកងាប់បាត់ទៅ។បុរាណបានពោលថានៅជាតិខាងមុខទៀតនាងដែលសម្លាប់ឆ្កែនោះបានកើជាសត្វក្អែកថ្ងៃមួយក្អែកកំពុងហើររកចំណីស្រាប់តែមានភ្លើងឆេះផ្ទះអ្នកស្រុកមានខ្យល់បោកបក់យ៉ាងខ្លាំងធ្វើឱ្យរង្វេលឆ្នាំងឆេះហោះទៅទាក់ករក្អែកនោះឆេះងាប់បាត់ទៅ៕
រូបតំណាង