ក្រុមមេឃខៀវ Manchester City បានក្លាយជាក្រុមដំបូងគេក្នុងប្រវត្ដិសាស្រ្ដ Premier League ដែលអាចឈ្នះការប្រកួតដំបូងរបស់ខ្លួនក្នុងលីគ១០រដូវកាលជាប់ៗគ្នា ដោយក្នុងនោះស៊ុតបញ្ចូលទី៣០គ្រាប់, របូត៤ និងទប់មិនឲ្យគេស៊ុតចូលចំនួន៧ដង។
ជ័យជម្នះយប់មិញនេះដែរសម្រាប់ការប្រកួតដំបូងរបស់គេគឺការយកឈ្នះដល់ដី Wolves ដោយលទ្ធផល ៣-១ ដែលស៊ុតបញ្ចូលទីប៉េណាល់ទីដោយកីឡាករ De Bruyne នាទីទី២០, Foden នាទីទី៣២ និង Jesus នាទីទី៩០ ខណៈ១គ្រាប់សងវិញរបស់ក្រុមម្ចាស់ផ្ទះរកបានដោយ Jimenez នាទីទី៧៨៕
ប្រភព៖ Dailymail