Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លើងប្រចណ្ឌស្ត្រីជាប្រពន្ធបានចាក់សម្លាប់ប្តីខណ:កំពុងដេកជាមួយស្រីស្នេហ៏

ខេត្តស្ទឹងត្រែង៖ ដោយសារតែភ្លើងប្រចណ្ឌ ស្ត្រីម្នាក់បានយកកាំបិតចុងស្រួចចាក់ប្តីរបស់ខ្លួនចំនួន៣កាំបិតស្លាប់ក្នុងថ្លុកឈាម។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនសង្ស័យត្រូវជាប្រពន្ធ បន្ទាប់ពីបានចាក់សម្លាប់ប្ដីរួចមក រូបនាងក៏មិនបានរត់ទៅណាដែរ។ ភ្លាមៗនោះអ្នកជិតខាងដែលរស់នៅក្បែរនោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានថាមានករណីឃាតកម្ម ប្រពន្ធចាក់សម្លាប់ប្ដី។

ក្រោយពីទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ចក៏ដាក់កម្លាំងចុះទៅ ដល់កន្លែងកើតហេតុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវជាប្រពន្ធ ឈ្មោះ ហួត សុខឡេង អាយុ៣៦ឆ្នាំ។ រីឯជនរងគ្រោះដែលត្រូវជាប្ដី

ឈ្មោះ ម៉ុល ចាន់ អាយុ៣៣ឆ្នាំ។បច្ចុប្បន្នអ្នកទាំង២រស់នៅជាមួយគ្នា ក្នុងសង្កាត់ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ខ្លួន ជនសង្ស័យដែលត្រូវជាប្រពន្ធបានសារភាពថា:មុននឹងឈានទៅដល់ការចាក់សម្លាប់ប្តីខ្លួនឯងគដោយសារតែប្ដីរបស់ខ្លួនមានស្រីច្រើនណាស់(រាប់មិនអស់)ហើយថែមទាំងយកស្រីមកនៅលើផ្ទះចំការទៀត(ផ្ទះកន្លែងកើតហេតុ)។

ស្ត្រីជាប្រពន្ធបន្តថា:នៅថ្ងៃកើតហេតុបុរសជាប្តីកំពុងតែនៅក្នុងបន្ទប់ ជាមួយស្រីផ្សេង ទើបស្ត្រីជាប្រពន្ធទប់កំហឹងមិនបានក៏

ប្រតាយប្រតប់គ្នា រហូតឈានដល់ស្រ្តីជាប្រពន្ធបានទាញកាំបិតចុងស្រួចចាក់ប្តីរបស់ខ្លួនចំនួន៣កាំបិតចំភ្លៅខាងស្ដាំចំនួន ២កាំបិត (លើជង្គង់១កាំបិត និង គល់ភ្លៅ ១កាំបិត)ចំណែក១កាំបិតទៀត ចំដៃខាងឆ្វេង បណ្ដាលអោយជនរងគ្រោះត្រូវរបួសធ្ងន់។

ភ្លាមៗនោះត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ប៉ុន្តែ មុខរបួសធ្ងន់ធ្ងរពេកមិនអាចជួយសង្គ្រោះបានក៏បណ្ដាលឲ្យស្លាប់តែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការនគរបាលខេត្ត ដើម្បីសួរនាំបន្ថែម ព្រមទាំង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9716248