Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rakitic ៖ Messiនិង Suarez មិនដែលជាមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឡើយតាំងពីដើមមក!!

ខ្សែបម្រើវ័យ ៣២ឆ្នាំ Ivan Rakitic ដែលជាអតីតកីឡាកររបស់ Barcelonaទើបតែផ្ទេរទៅ Sevilla វិញនារដូវក្តៅនេះ បានលើកឡើងថា តាំងពីដើមរៀងមក Messi និង Suarez មិនដែលជាមិត្តភក្តិជិតស្និទ្ធរបស់ខ្លួនឡើយនៅទឹកដី Camp Nou។

Rakitic និយាយថា៖ “ជាការពិត យើងមិនមានទំនាក់ទំនងជិតស្និទ្ធពេកនោះទេ តែខ្ញុំមានការគោរពដល់កីឡាករកំពូលទាំងពីររូបនេះ។ វាជាការពិបាកក្នុងការរាប់អានជិតស្និទ្ធទាំងអស់គ្នា ជាមួយក្រុមកីឡាករដែលមានគ្នាដល់ទៅ ២៣ ទៅ ២៤ ក្នុងក្លឹបមួយ។ តែខ្ញុំគោរព Suarezនិង Messi។”

Rakitic ក៏បានបញ្ជាក់ផងដែរថា មិត្តជិតស្និទ្ធជាងគេរបស់គេនៅ Barcelona មានកីឡាករIniesta កីឡាករ Ter Stegen កីឡាករ Prince Boateng និង Junior Firpo ក្នុងកំឡុងពេល ៦ឆ្នាំដែលខ្លួនលេងអោយក្លឹបដែលមានមូលដ្ឋាននៅក្រុងកាតាឡាន់មួយនេះ។

ប្រភព៖ Goal

from: https://tnaot.com/km/m/detail/article/9716228