
មនុស្សកើតមកមិនមែនសុទ្ធតែមានអ្វីៗដូចគ្នាទេ ទ្រព្យសម្បត្តិ គ្រួសារ ស្នេហា ជីវភាព គឺមានលក្ខណៈខុសគ្នាដាច់ស្រឡះ។ មិនថាអ្វីក៏ដោយមនុស្សយើងតែងចង់បានចង់យកវា ទោះបីដឹងថាសមត្ថភាពខ្លួនយកមិនអាចយកវាបានក៏ដោយ អ្នកខ្លះឃើញអ្នកដទៃមានអ្វីមួយដែលល្អក៏ចាប់ផ្តើមមានអារម្មណ៍ស្រលាញ់របស់នោះភ្លែត។
រូបតំណាង
អ្វីៗគ្រប់យ៉ាងមិនមែនកើតឡើងដោយងាយស្រួលនោះទេ ចូរអ្នកចាប់ផ្ដើមស្រលាញ់នូវអ្វីដែលខ្លួនយើងមានស្រលាញ់អ្វីដែលយើងរកបានដោយផ្ទាល់ដោយសមត្ថភាពពិតរបស់យើង នោះសេចក្តីសុខនិងកើតមានចំពោះយើងជាក់ជាមិនខាន។
រូបតំណាង
អត្ថបទ ៖ reaction