Bitcoin គឺជារូបិយប័ណ្ណ Cryptocurrency ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដោយជនមិនស្គាល់មុខឬក្រុមមនុស្សដែលប្រើឈ្មោះ Satoshi Nakamoto ហើយបានចាប់ផ្តើមប្រើប្រាស់នៅឆ្នាំ 2009 ប្រភពកម្មវិធីបើកចំហយ៉ាងទូលំទូលាយ នៅពេលការអនុវត្តឲ្យប្រើប្រាស់ត្រូវបានចេញផ្សាយ។
Bitcoin គឺជារូបិយប័ណ្ណ Digital វិមជ្ឈការដោយគ្មានធនាគារកណ្តាលឬអ្នកគ្រប់គ្រងណាមួយឡើយ វាអាចត្រូវបានផ្ញើពីអ្នកប្រើប្រាស់ម្នាក់ទៅអ្នកប្រើប្រាស់ម្នាក់ទៀតនៅលើបណ្តាញ Bitcoin ដោយមិនចាំបាច់មានអន្តរការី។ ប្រតិបត្តិការត្រូវបានផ្ទៀងផ្ទាត់ដោយថ្នាំងបណ្តាញតាមរយៈ Cryptography និងបានកត់ត្រានៅក្នុងសៀវភៅចែកចាយសាធារណៈដែលហៅថា Blockchain ។ Bitcoin ត្រូវបានគេស្គាល់ថាជាការជីកយករ៉ែ។ប៉ុន្តែការឃោសនាបំផ្លើសភាគច្រើននិយាយអំពីការក្លាយជាអ្នកមានដោយការធ្វើពាណិជ្ជកម្អំពីមវា។ តម្លៃ Bitcoin ឡើងខ្ពស់ដល់ខ្ទង់ពាន់ក្នុងឆ្នាំ 2017 ។ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Cambridge បានប៉ាន់ប្រមាណថានៅឆ្នាំ 2017 មានអ្នកប្រើប្រាស់ពី 2,9 ទៅ 5,8 លាននាក់ដប្រើប្រាស់កាបូបលុយ Cryptocurrency ដែលភាគច្រើនពួកគេប្រើ Bitcoin ។
Bitcoins ក៏អាចត្រូវបានប្រើដើម្បីទិញទំនិញដោយជនអនាមិកផងដែរ។ លើសពីនេះទៀតការទូទាត់ប្រាក់អន្តរជាតិមានភាពងាយស្រួលនិងថោកព្រោះថា Bitcoin មិនមានជាប់ទាក់ទងនឹងប្រទេសណាមួយឬក៏ស្ថិតនៅក្រោមបទប្បញ្ញត្តិទេ។ មនុស្សមួយចំនួនគ្រាន់តែទិញ Bitcoins ជាការវិនិយោគដោយសង្ឃឹមថានឹងកើនតម្លៃខ្ពស់ ដែលសព្វថ្ងៃនេះ Bitcoin មានតម្លៃខ្ពស់បំផុតដល់ទៅខ្ទង់មុឺនដុល្លារ ហើយក៏ត្រូវបានគេប៉ាន់ស្មានថានឹងឡើងតម្លៃថែមទៀតនៅពេលអនាគត។
បើអ្នកចង់ដឹងពីតម្លៃនៃ Bitcoin នៅថ្ងៃនីមួយៗ អ្នកអាចសាកល្បងបានតាមវិធីខាងក្រោម :
ប្រែសម្រួលដោយ : Ice
ប្រភព : Wikipedia