មនុស្សម្នាក់ៗកើតមកមិនមែនយកគំនិតដែលល្អៗមកតាមខ្លួនរហូតទេតែមនុស្សមានខួរក្បាលសម្រាប់គិតថាអ្វីដែលត្រឹមត្រូវហើយអ្វីដែលមិនត្រឹមត្រូវ។ មនុស្សដែលមានការគិតដឹងខុសដឹងត្រូវដឹងថាផ្លូវណាគួរទៅហើយផ្លូវណាមិនគួរទៅលុះត្រាតែបុគ្គលនោះធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនធ្លាប់ជួបបញ្ហាច្រើនចេះដោះស្រាយបញ្ហាដែលកើតឡើងនៅចំពោះមុខបានច្រើន។
រូបតំណាង
គំនិតសុទិដ្ឋិនិយមអាចកើតមានតែលើបុគ្គលដែលមានការសិក្សាខ្ពស់ដឹងហេតុដឹងផល ការនិយាយមានពាក្យពេចន៍ពិរោះពោរពេញទៅដោយចំណេះដឹង មានសីលធម៌ក្នុងខ្លួន មានការវិនិច្ឆ័យខ្ពស់ មានកាយវិការសមសួនជាអ្នកដែលសម្បូរដោយចំណេះដឹង មានគំនិតល្អៗអប់រំដល់អ្នកដទៃ ហើយកិច្ចការដែលគេធ្វើគឺមានការគិតយ៉ាងល្អិតល្អន់បំផុត។
រូបតំណាង
អត្ថបទ ៖ reaction