Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុត! កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកបាវិត បានឃាត់ខ្លួនបុរសជាឪពុកចុងប្រើអំពើហិង្សាលើកូនស្រី…

ខេត្តស្វាយរៀង: កងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានបុរសម្នាក់ត្រូវជាឪពុកចុងដែលប្រើអំពើហិង្សាមកលើកូនស្រីដូចសត្វតិរច្ឆាន ធ្វើឱ្យមហាជនជាច្រើនហួសចិត្តបានស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍និងចាត់ចំណាត់ការតាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរលើបុរសជាឪពុកចុងចិត្តតិរច្ឆានរូបនេះ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះនៅចំណុចរោងចក្រស៊ីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធែន ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយបន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចនគបាលផែននគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនល្មើសត្រូវជាបុរសជាឪពុកចុងរូបនេះធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

(សកម្មភាពដែលបុរសជាឪពុកចុងប្រើអំពើហិង្សាលើកូនចុងរបស់ខ្លួន)

អត្ថបទដោយៈ Reoun Bona

from: https://tnaot.com/km/m/detail/article/9713793