Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្ដីម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុរហូតដល់ស្អុយរលួយទើបប្រទះឃើញ

ភ្នំពេញ : បុរសម្នាក់ជាអ្នកមើលការខុសត្រូវក្នុងបន្ទប់ជួល បានប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ រហូតដល់ស្អុយរលួយ។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច

មកចុះត្រួតពិនិត្យ កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញសាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ៕

បើយោងតាមការរៀបរាប់របស់បុរសម្នាក់ ដែលជាអ្នកមើលការខុសត្រូវផ្ទះជួល ខាងលើបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរពិនិត្យគ្រប់ បន្ទប់មកដល់ត្រង់ចំណុចជាន់ទី ៣ បន្ទប់លេខ C ២៧ក៏មានការសង្ស័យដោយសារមានធុំក្លិនស្អុយអីម្យ៉ាង ហើយក្នុងបន្ទប់ងងឹតឈឹងទើប

គាត់មានការសង្ស័យក៏យកដៃរុញទ្វារបន្ទប់ស្រាប់តែប្រទះឃើញ សាកសពស្រ្ដីម្នាក់មិនដឹងស្លាប់តាំង ពីពេលណាមានស្ថានភាពហើមស្អុយ រលួយ បាត់ទៅហើយបន្ទាប់ពីបានឃើញនៅហេតុការណ៍នេះគាត់ក៏បាន រាយការណ៍ជូនទៅដល់សមត្ថកិច្ចភ្លាមៗ នោះក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពរួចក៏បានឃើញថា

សាកសពនេះស្លាប់ដោយសារតែចងករសម្លាប់ខ្លួនដោយមានសភាពមានខ្សែរិតជាប់ក៕ប៉ុន្តែមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះ ទេបន្ទាប់ពីធ្វើកោសល្យវិច័យនិងពិនិត្យរួចទៅលើសាកសពខាងកម្លាំង សមត្ថកិច្ចក៏បានឲ្យរថយន្តដឹកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីរ។ផេងភាព

from: https://tnaot.com/km/m/detail/article/9546130