Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រកាសពន្យារការបង់ពន្ធ ចំពោះអាជីកម្មផ្នែកសេវាកម្ម និងទេសចរណ៍បន្ត២ខែទៀត

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​លើកលែង​ការ​បង់ពន្ធ​ចំពោះ​អា​ជី​កម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​២​ខែ​បន្ថែម​ទៀត។ នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល​ថ្ងៃ​ទី​៣១ ខែកក្កដា ២០២០​នេះ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បានអោយ​ដឹង​ថា ដោយសារ​តែ ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ពិភពលោក​នៅ​តែ​បន្ត​ចោទ​ជា​បញ្ហា​សម្រាប់​វិស័យ​ទេសចរណ៍រាជរដ្ឋាភិបាល​សម្រេច​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត រយៈពេល​ខែ​បន្ថែម ពោល​គឺ ក្នុង​ខែ សីហា​និង​ខែកញ្ញា ឆ្នាំ ២០២០។ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9544497