Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​មន្ត្រីជាន់ខ្ពស់ម្នាក់ទើបដឹងថា មន្ត្រីមូលដ្ឋានធ្វើការខ្ជីខ្ជា ពេលសុំបញ្ជាក់ឯកសារដោយខ្លួនឯង

រាជធានី​ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃគណៈរដ្ឋមន្ត្រី ទើបតែបានដឹងច្បាស់ដោយខ្លួនឯង អំពីការបំរើសេវាសាធារណៈរបស់មន្ត្រីមូលដ្ឋានមួយចំនួន ដែលធ្វើការងារខ្ជីខ្ជា មិនយកចិត្តទុកដាក់ និងឲ្យតម្លៃប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

​​អនុរដ្ឋលេខាធិការ​នៅ​គណៈរដ្ឋមន្ត្រី លោក ដួង តារា បាន​បង្ហោះ​សារបង្ហោះលើបណ្តាញសង្គម​ថា « ខ្ញុំ​មក​សុំ​បញ្ជាក់​ក្រដាស​ស្នាម សំបុត្រ​កំ​ណើ​ត សំបុត្រ​អាពាហ៍ពិពាហ៍ និង​អត្តសញ្ញាណប័ណ្ណ​នៅ​ច្រក​ចេញចូល​តែ​មួយ របស់​ខណ្ឌ​មួយនៅ​ភ្នំពេញ។ ​

ខ្ញុំ​ពិតជា​ខកចិត្ត​និង​សោកស្តាយ​ចំពោះ​សេវាកម្ម​ប​ម្រើ​ប្រជា​ល​រដ្ឋ​នៅ​ទីនោះ ដែល​ខ្វះ​ភាពរ​ស់រាយ​រាក់ទាក់ និង​មិន​បាន​បង្ហាញ​ខ្ញុំ​ឲ្យ​ច្បាស់​ថា ត្រូវ​ទៅ​តុ​ណាមួយ​…​ជួប​អ្នក​ណា​…​។​»​នេះ​បើ​យោង​តាម​ហ្វេ​ក​ប៊ុ​ករប​ស់លោក​បាន​ផ្សាយនាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ។

លោក ដួង តារា បាន​បញ្ជាក់​ទៀត​ថា មន្ត្រី​ក្មេង​ៗ​ក្រៅពី​សមត្ថភាព ចំណេះដឹង ត្រូវ​មាន​សមត្ថភាព​សុ​ជីវ​ធ​ម៍ និង​គុណធម៌​ក្នុង​ខ្លួន ហើ​យ​មាន​បេះដូង ថ្លើ​ម​ប្រ​ម៉ាត់ រីករាយ​ក្នុង​កា​រប​ម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ ។

លោក​បាន​បន្ត​ថា យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9544478