Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រលំដើមឈើសង្កត់លើបុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវដើមឈើមួយដើមរលំកៀបសង្កត់ពីបណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

សពបុរសខាងលើមានឈ្មោះ ចង វុីត

ភេទប្រុសអាយុ៤៤ឆ្នាំ ស្នាក់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ជនរងគ្រោះនិងប្រពន្ធបាននាំគ្នាទៅកាប់ដើមឈើដើម្បីយកមកដុតខ្យូងពេលដែលកំពុងតែកាប់និងអារស្រាប់តែដើមឈើដួលសង្កត់លើបុរសជាប្តី ភ្លាមៗនោះស្ត្រីជាប្រពន្ធបានស្រែកឲ្យអ្នកភ្ជួរស្រែក្បែរនោះឲ្យជួយដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មពួកអកុសលដោយរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនៅកន្លែងកើតហេតុ បន្ទាប់ពីពិនិត្យរួចរាល់ហើយសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះពិតជាត្រូវដើមឈើរលំសង្កត់ពិតប្រាកដមែន។

ហើយសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9543688