Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ភ្លៀង ផ្គរ រន្ទះ កក្រើកស្រុកព្រៃនប់

ស្រុក​ព្រៃ​នប់៖ នៅពេល​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០នេះ មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ផ្លេកបន្ទោរលាន់លឺខ្លាំងកក្រើកស្រុកព្រៃនប់ តែ​យ៉ាង​ណា​ក៏​ដោយ ​​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ទ្រព្យសម្បត្តិ​រដ្ឋ និង​អាយុជីវិត​មនុស្ស ព្រមទាំង​ជីវិត​សត្វ​ឡើយ។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ បាន​ស្នើ​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​ជួយ​ពិនិត្យ និង​មាន​វិធានការ​កែសម្រួល​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ជាប់​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ មុខ​លំនៅ​ឋាន​របស់​ពួក​គាត់​ផង​។ ព្រោះថា ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ចំណុច​នេះ​បង្ក​ឱ្យ​មានទឹក​ជន់​លេច​ពី​ទី​ខ្ពស់​ហូរ​កាត់​ផ្លូវជាតិ ចូល​មក​ដល់​ក្នុង​លំនៅ​ឋាន​របស់​ពួក​គាត់​ជា​បន្តបន្ទាប់ ។

ជាក់ស្ដែង ដូច​ជា​ភ្លៀង​មួយ​មេ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ទឹកបាន​ហូរ​លើ​ផ្លូវជាតិ ដោយ​មិន​មាន​កន្លែង​ហូរ ព្រោះ​ប្រព័ន្ធ​លូ​សម្រាប់​រំដោះ​ទឹក​នេះ ត្រូវ​បាន​រួម​តូច​ដោយសារ​តែ​ការ​ចាក់​ដី៕ ត្នោត

from: https://tnaot.com/km/m/detail/article/9543643