Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថភ្លើងផ្តាច់ជីវិតបុរសម្នាក់ក្នុងសភាពដាច់ដៃដាច់ជើង

ភ្នំពេញ ៖ បុរសម្នាក់គេឲ្យដឹងថាមានសតិមិនសូវល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកកណ្ដាលផ្លូវរថភ្លើងហើយមានសភាពដាច់ដៃនិងជើងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅមន្ទីរពេទ្យតែជាអកុសលស្លាប់តាមផ្លូវបាត់ទៅហើយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី ៣១ខែ កក្ដដា ឆ្នាំ២០២០នៅចំណុចផ្លូវរថភ្លើងភូមិ ដីថ្មីសង្កាត់គោឃ្លាងខណ្ឌសែនសុខ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថានៅវេលាម៉ោងកើតហេតុខាងលើ បានប្រទះឃើញបុរសម្នាក់តាមគេដឹងថាមានសតិមិនសូវល្អឃើញដេកនៅផ្លូវរថភ្លើងហើយមានសភាពដាច់ដៃម្ខាងនិងជើងម្ខាង នៅចំណុចផ្លូវរថភ្លើងភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

តាមការរៀបរាប់ពីម្ដាយជនរងគ្រោះ(សព)មានឈ្មោះអ៊ុនរ៉ាវីភេទប្រុសអាយុ២៥ឆ្នាំបច្ចុប្បន្នស្នាក់នៅបន្ទុបជួលជាមួយគ្រូសារនៅ​ ភូមិប៉ប្រកសង្កាត់ចោមចៅទី ២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។ម្ដាយជនរងគ្រោះបានបន្តទៀតថាកូនរបស់គាត់មានសតិមិនសូវល្អចេះតែប្រកាច់ម្ដងៗតែងតែដើរនៅម្ដុំកន្លែងកើតហេតុខាងលើ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជុំវិញករណីខាងលើសពត្រូវរថភ្លើងកិនស្លាប់នៅចំណុចផ្លូវរថភ្លើងភូមិប៉ប្រកខាងជើងសង្កាត់កាកាបទី ២ខណ្ឌពោធិ៍សែនជ័យ ហើយរថភ្លើងអូសសាកសពរហូតដល់ចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្នុងសភាពដាច់ដៃនិងជើងរងរបួសធ្ងន់ត្រូវបាន ប្រជាពលរដ្ឋរាយការណ៍ទៅប្រជនសង្គ្រោះទាន់តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ក្នុងវត្តពោធិ៍ចិនតុងរួចហើយធ្វើកំណត់ហេតុប្រគល់សាកសពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីរ៕ផេង​ភាព

from: https://tnaot.com/km/m/detail/article/9543633