រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រុសនៅក្នុងផលិតកម្មសាន់ដេ លោក មាស សាលី ហាក់ធ្វើអោយមហាជនស្ទើរតែភ្លេចមុខបាត់ទៅហើយនោះ បន្ទាប់ពីរូបលោកលែងចេញបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំនោះ ។
តារាចម្រៀងប្រុសដែលល្បីកប់នឹងបទដែលផ្ទុះខ្លាំង «រំចង់ប្រែពណ៌» និងបទ «អង្គរក្សបេះដូង» ដែលកំពុងធ្វើឲ្យសាធារណជន និងអ្នកគាំទ្រ ចង់ដឹងចង់លឺថា តារាចម្រៀងប្រុសរូបនេះបាត់មុខទៅណាលែងមានវត្តមាននៅក្នុងសិល្បៈ ស្រាប់តែថ្មីៗនេះតារាចម្រៀងប្រុសរូបនេះ បានបង្ហើបប្រាប់មហាជនអោយបានដឹងថា ខ្លួនកំពុងតែមានសេចក្តីជាមួយនឹងគូស្នេហ៍ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។
ដោយនៅក្នុងនោះរូបលោកបានបង្ហាញមុខគូសេ្នហ៏យ៉ាងស្រស់ស្អាត និងស្រស់សោភា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ដែលគូស្នេហ៍របស់លោក គឺជាអណិកជនរបស់អាមេរិកម្នាក់កំពុងរស់នៅក្នុងទឹកដីមួយនេះផងដែរ បើទោះបីជាយ៉ាងណារូបលោកមិនទាន់បានប្រាប់មហាជនអោយបានដឹងថា រូបលោកបានរៀបការនៅឡើយនោះទេ ប៉ុន្តែបើមើលតាមរយៈរូបភាពរូបលោកពិតជាមានស្និតស្នាល និងផ្អែមល្ហែមជាខ្លាំង។ គួរបញ្ជាក់ផងដែរថា លោក មាស សាលី មិនទាន់បានប្រាប់មហាជន និងអ្នកគាំទ្រអោយបានដឹងនៅឡើយនោះទេថា រូបលោកអាចនឹងឈប់រស់នៅប្រទេសកម្ពុជា ឫមួយយ៉ាងណា ពីព្រោះតែរូបលោកមានគូស្នេហ៍រស់នៅក្នុងអាមេរិក ហើយរូបលោកក៏ឧស្សាហ៍ធ្វើដំណើរទៅច្រៀងនៅក្នុងទឹកដីមួយនេះផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព