អង់គ្លេស នឹងត្រៀមអនុញ្ញាតឲ្យគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានវិញនៅខែតុលា ខាងមុខ ពេលដែលក្រុមតោកំណាច ត្រូវប៉ះគ្នាលក្ខណៈមិត្ដភាពទល់នឹងក្រុមជម្រើសជាតិវែល បន្ទាប់ពីទទួលបានដំណឹងថា ការប្រកួតក្រៅដីរបស់ពួកគេនឹងត្រូវរក្សាមិនឲ្យមានអ្នកទស្សនាចូលដដែល។
ក្រុមដែលដឹកនាំដោយលោក Gareth Southgate មិនបានធើ្វការប្រកួតអ្វីមួយឡើយចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន ដោយសារវីរុស Covids-19 ប៉ុន្ដែពួកគេនឹងត្រូវវិលត្រលប់ទៅរកសកម្មភាពការប្រកួតឡើងវិញនៅខែកញ្ញាខាងមុខនេះ នៅពេលដែលពួកគេធើ្វដំណើរទៅកាន់ប្រទេសអៀរឡង់ និងដាណឺម៉ាក សម្រាប់ពានរង្វាន់ UEFA Nations League។
រដ្ឋាភិបាលរបស់ប្រទេសអង់គ្លេស បានបញ្ជាក់ថាការប្រកួតទល់នឹងក្រុមជិតខាងវែល ដែលធើ្វឡើងនៅថៃ្ងទី១ ខែតុលា ខាងមុខ នឹងត្រូវបើកឲ្យមានអ្នកចូលទស្សនាវិញ ក្រោយពីស្ថានការណ៍នៃវីរុសខាងលើ ត្រូវបានគ្រប់គ្រងបានក្នុងប្រទេសនេះ៕
ប្រភព៖ Dailymail