![](https://kh.tnaot.com/wp-content/uploads/2020/08/25f2e964db7711ea9d99c504dccaff10.jpg)
រាជធានីភ្នំពេញ ៖ មហាជនជាច្រើន បានទទួលស្គាល់ថា អ្នកនាង មាស ម៉ូលីណា គឺជា ពិធីការិនីម្នាក់ ដែលមានស្នាដៃមិនចាញ់មិត្តរួមជំនាន់។ ពេលវេលាបានប្រែប្រួលធ្វើអោយ មេម៉ាយស្រស់ មុខស្រទន់រូបនេះ ហាក់នៅឆ្ងាយពីអ្នកគាំទ្រ។ ម្ល៉ោះហើយទើបគេនៅតែចង់ អោយ មាស ម៉ូលីណា កុំចោលសិល្បៈ នៅបណ្តែតដូចជា អ្នកនាង យុគ ចិន្តា, គង់ សុជាតិ និង ខៀវ សានសាណា ដែលសុទ្ធតែបុគ្គលខ្លាំងលើផ្នែកអធិប្បាយ។
មាស ម៉ូលីណា បានធ្វើអោយគេចាប់អារម្មណ៍មួយរយៈមុន ក្រោយពេលផ្ទុះរឿងបែកបាក់ស្នេហាប្តីប្រពន្ធជាមួយគ្រួសារទាំងស្មានមិនដល់។ ភាពស្រឡាំងកាំងបានកើតមានដោយសារគេអត់នឹកដល់ថា មាស ម៉ូលីណា ដែលជួបស្នេហ៍ផ្អែមល្ហែមជាគ្រូពេទ្យ មានទាំងកូនជាចំណងដៃ បែរជារួមរិតដោយភាពប្រេះឆា។
អ្វីដែលហួសចិត្ត ស្វាមីអ្នកនាងក៏បានរៀបការប្រពន្ធថ្មីរួចទៀត។ រឿងរ៉ាវទាំងអស់នេះ ប្រហែលជាម្ខាងៗបានដោះស្រាយបិទបញ្ចប់ស្នេហ៍ ដើរផ្លូវបំបែករៀងខ្លួន។ ចំពោះ មាស ម៉ូលីណា ក៏មិនទាន់ដឹងថា មានគូគាប់ថ្មីជាមួយបុរសទី២ឬបែបណា ព្រោះមិនទាន់មាន ប្រភពណាទម្លាយចេញជាផ្លូវការ។ អតីតហ្វ្រេសស៊ីហ្គើល ជំនាន់ទី១ លេខ៣ អ្នកនាង មាស ម៉ូលីណា ក្រោយសាងបានឈ្មោះក្នុងសិល្បៈ ធ្វើអោយមហាជនមានការចាប់អារម្មណ៍ណាស់។ អ្នកនាងក៏ជាពិធីការិនី មួយដួងដែលមានក្បួនវោហារស័ព្ទល្អ និងពេញចិត្តពីទស្សនិកជនផងដែរ។ ពេលនេះ អ្នកនាងបែរជាត្រូវស្ងប់ស្ងាត់មិនសូវអើពើលើអាជីព ដែលមហាជននឹកនាអ្នកនាងណាស់។ មកទល់ពេលនេះ មាស ម៉ូលីណា បានក្លាយជាអ្នកមេម៉ាយចាយសម្រស់ ចិញ្ចឹមកូនប្រុស៣នាក់ដោយចិត្តអំណត់ម្នាក់ឯង។ ស្នេហាដំបូងដែល មាស ម៉ូលីណា ប្រគល់ជូនស្វាមីជាគ្រូពេទ្យប្រែកាយជាសោកសៅ ទាំងមានបន្ទុកកូនពេញដៃ គឺជារឿងមួយមិនធម្មតានោះទេ ដែលស្ត្រីមួយរូបមើលថែទាំកូនតែម្នាក់ឯង។ ការបាត់មុខពីកញ្ចក់ទូរទស្សន៍ស្ទើរទាំងស្រុង បានបង្ហាញអោយហ្វេនៗរបស់អ្នកនាង ក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការសោកស្តាយ។ ដូចនេះ បើឈប់ទៅដោយមិនបានទម្លាយហេតុផល ទើបបង្កអោយហ្វេនៗងឿងឆ្ងល់ និងចង់ដឹងថា អ្នកនាងមានគូគាប់ថ្មីមែនឬយ៉ាងណា បានជាបាត់មុខឈឹងពីអាជីពដែលស៊ូនេះ។ យ៉ាងណាមិញ គេនៅរំពឹងថា ម៉ូលីណា មិនដាច់ចិត្តចោលការគាំទ្រប្រកបដោយអនុស្សាវរីយ៍ជាច្រើនឡើយ ។ នាងអាចលម្ហែកាយមួយរយៈសិន ហើយវិលមកកាន់ការងារដូចដើមមិនខាន៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព