Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Pirlo ត្រឡប់មកក្លឹប Juventusក្នុងនាមជាគ្រូបង្វឹក U23!!

អតីតខ្សែបម្រើជើងចាស់របស់ក្លឹបយក្សអ៊ីតាលីJuventus គឺលោក Andrea Pirlo បានត្រឡប់មកកាន់ក្លឹបដើមរបស់លោកវិញហើយ តែលើកនេះក្នុងនាមជាគ្រូបង្វឹក U23របស់ក្លឹប។ នេះជាការងារបង្វឹកលើកទី១របស់លោក ចាប់តាំងពីលោកព្យួរស្បែកជើងកាលពីឆ្នាំ ២០១៧។

Juventus បានបញ្ចេញសារនេះនៅវេបសាយរបស់ខ្លួន ដែលបានតែងតាមង Pirlo ជាគ្រូបង្វឹក U23និងបាននិយាយថា នេះជាការចាប់ផ្តើមថ្មីនៃទំព័រជីវិតរបស់ Pirlo ដែលបានវិវត្តខ្លួនពី វីរបុរសក្លឹបក្នុងនាមជាកីឡាករ រហូតបានក្លាយជាគ្រូបង្វឹក។

គួរបញ្ជាក់ផងដែរថា Pirlo ដែលជាម្ចាស់ពាន World Cup 2006 បានចាកចេញពីក្លឹប Juventus ៥ឆ្នាំមុនក្រោយទទួលបានជោគជ័យក្នុងក្រុង Turinអស់ពេល ៤រដូវកាល ឈ្នះពានលីគ ៤ដង និង Coppa Italia ម្តងផងដែរ។ ក្រោយមក Pirlo ក៏បានទៅបន្តអាជីពរបស់នៅលីគអាមេរិក MLS ហើយក៏បានចូលនិវត្តន៍ក្នុងឆ្នាំ ២០១៧។

ប្រភព៖ Skysport 

 

from: https://tnaot.com/km/m/detail/article/9543105