Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Manchester City ជិតទិញបានអតីតខ្សែការពារChelsea ម្នាក់ហើយ!!

ក្លឹបរបស់ Pep Guardiola គឺក្រុមមេឃខៀវ Manchester City កៀកនឹងទិញបានខ្សែការពាររបស់ Bournemouth ម្នាក់គឺ Nathan Ake ក្នុងតម្លៃប្រមាណ ៤០ លានផោន ស្មើនឹង ៥២ លានដុល្លារ។ លើសពីនេះ មានទឹកប្រាក់លក្ខខណ្ឌ័មួយចំនួន ដែលអាចបន្ថែមតម្លៃ ១១ លានផោនបន្ថែមទៀត។

ខ្សែការពារសញ្ជាតិហូឡង់រូបនេះនឹងពិភាក្សាអំពីកិច្ចកុងត្រាផ្ទាល់ខ្លួន និងការដោះដូរនៅប៉ុន្មានថ្ងៃខាងមុខនេះក្រោយមានការបើកភ្លើងខៀវពីក្លឹប Bournemouthដែលបានធ្លាក់ទៅលេង Championship នារដូវកាលក្រោយ។ 

គួរបញ្ជាក់ផងដែរថា Nathan Ake ជាអតីតខ្សែការពាររបស់ក្លឹបតោខៀវ Chelsea និងបានផ្ទេរទៅកាន់ក្លឹប Bournemouth ក្នុងឆ្នាំ ២០១៧ និងបានលេងអោយក្លឹប Bournemouth១០៥ ប្រកួតគិតមកដល់បច្ចុប្បន្ននេះ។

ប្រភព៖ Goal.com

from: https://tnaot.com/km/m/detail/article/9543060