Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ព្រះ​ទ្វារ​មណ្ឌល” អ្នក​រក្សា​ព្រះ​ទីន័ង​មហា​ប្រាសាទ​ទេវា​វិនិច្ឆ័យ និង​ព្រះ​មហា​ស្វេតច្ឆត្រ​

ព្រះ​ទ្វារ​មណ្ឌល​ត្រូវ​បាន​សាងសង់​ឡើង​ស្រប​នឹង​វេលា​ដែល​សង់​ព្រះ​ទីន័ង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ ពោល​គឺ​ក្នុង​ឆ្នាំ​ឆ្លូវ​ ព្រះពុទ្ធ​សករាជ ២៤១០ ត្រូវ​គ្នា​នឹង​ឆ្នាំ​១៨៦៦​នៃ​គ្រិស្តសករាជ​ ក្នុង​រាជ្យ​​ព្រះ​បាទ​​នរោត្តម​។

​លុះ​ចូល​​ដល់​រជ្ជកាល​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ ព្រះ​ស៊ី​សុវត្ថិ ក្នុង​ឆ្នាំ​១៩​១៣ ហ្លួង​ទ្រង់​ចាត់​ឱ្យ​ជាង​រុះរើ ព្រះ​ទ្វារ​មណ្ឌល​នេះ​ចេញ​ដើម្បី​ពង្រីក​ព្រះទីន័ង​មហា​ប្រាសាទ​ទេវាវិនិច្ឆ័យ​ឱ្យ​កាន់​តែ​ទូលាយ​ជាង​មុន​ដោយ​ធ្វើ​ថ្មី​បណ្ដោយ​៦០​ម៉ែត្រ​ទទឹង​៣០ម៉ែត្រ និង​មាន​កំពូល​ស្រួច​កម្ពស់​៥៩ម៉ែត្រ​។

​ប្រាសាទ​ទេវា​​សង់​រួចរាល់​ក្នុង​ឆ្នាំ​១៩១៧ លុះ​ពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​មិថុនា ឆ្នាំ​១៩១៩ ទើប​ហ្លួង​ចាត់​ឱ្យ​រៀប​ចំ​ព្រះ​រាជ​ពិធី​សម្ពោធ​ជា​ផ្លូវការ​។

ព្រះ​ទ្វារ​មណ្ឌល​​មាន​អាយុ​កាល​ស្ថិត​ក្នុង​បរិវេណ ព្រះ​បរម​រាជវាំង​ចតុម្មុខ​សិរីមង្គល រាជ​ធានី​​ភ្នំពេញ​របស់​យើង​ ​បាន​តែ​៤៧ឆ្នាំប៉ុណ្ណោះ ក្រោយមក​ស្ថាបត្យកម្ម​ព្រះ​ទ្វារ​​នេះ​ក៏​បាន​រលត់​បាត់​ស្រមោល​ទៅ​វិញ​សូន្យ​ឈឹង​​ដល់​បច្ចុប្បន្ន​៕

កែ​សម្រួល៖ WowCambodian /ប្រភព៖ Colorise & Old Photos of Cambodia

from: https://tnaot.com/km/m/detail/article/9541714