Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើអ្នកគួររៀបចំគម្រោងធ្វើការងារដូចម្តេចដើម្បីអោយមានប្រសិទ្ធិភាព?

តើការងាររបស់អ្នកគរជាគំនរដូចភ្នំហើយមែនទេ? ហើយអ្នកកំពុងធុញថប់ជាមួយវាមែនទេ? ប្រសិនបើអ្នកមានកង្វល់ដូចនេះ សូមបន្តអានអត្ថបទនេះ ដោយសារអត្ថបទខាងក្រោមនេះនឹងប្រាប់ពីវិធីសាស្រ្តរៀបចំគម្រោងការការងារអោយមានប្រសិទ្ធិភាពមិនថានៅក្នុងការសិក្សាឬការធ្វើការនោះទេ។ ខាងក្រោមនេះជាចំនុច4សំខាន់ដែលអាចជួយសម្រាលបន្ទុកការងាររបស់អ្នកនិងធ្វើអោយគុណភាពការងាររបស់អ្នកមានភាពល្អប្រសើរឡើង។

១. រៀបចំកាលវិភាគការងារ

អ្នកត្រូវរៀបចំគម្រោងការការងារអោយបានច្បាស់លាស់ ក្នុងរយ:ពេលមួយខែឬមួយសប្តាហ៍ដោយសរសេរកត់ត្រាទុកនៅលើសៀវភៅស្ទីកឃ័រនៅលើឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទ កុំព្យូទ័រ ឬ អ្នកអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា Note, Google Calender, GoogleTasks, Email ។ល។ ដែលអាចក្រើនរំលឹកអ្នកជាប្រចាំ។ អ្នកអាចរៀបចំការងារអោយមានលំដាប់លំដោយនិងកាលកំណត់ត្រឹមត្រូវ។ ដោយផ្អែកលើភាពបន្ទាន់នៃការងារ យើងត្រូវផ្តល់អាទិភាពដល់ការងារជាប្រញាប់មុនដោយដាក់នៅលំដាប់មុខ រួចរៀបជាបន្តបន្ទាប់។

២.បែកចែកការងារជាផ្នែកតូចៗ

ប្រសិនបើទំហំការងារមានលក្ខណៈធំយើងត្រូវធ្វើបំណែងចែកការងារនោះទៅជាផ្នែកតូចៗដោយកំណត់ពេលវេលាជាក់ច្បាស់ដើម្បីងាយស្រួលក្នុងការបំពេញ។ ការធ្វើបែបនេះអាចរក្សាបាននូវគុណភាពនិងសកម្មភាពការងារបានល្អ។ ការបែងចែកការងារដូច្នេះធ្វើអោយអ្នកមិនមានអារម្មណ៍ប្រថុចញ៉ុចឬស្ត្រេសឡើយ។ ហើយអ្នកអាចប្រមូលព័ត៌មានបានលំអិតជាងការធ្វើការងារដោយតក់ក្រហល់និងប្រញ៉ាប់ប្រញ៉ាល់។ នៅពេលដែលអ្នកបានបំពេញការងាររួចរាល់អ្នកអាចឆូតចោលឬលុបចោលបាន។

៣.  មានសុឆន្ទៈនិងភាពអំណត់អត់ធ្មត់

ប្រសិនបើអ្នករៀបចំគម្រោងការការងាររួចតែអ្នកមិនមានឆន្ទៈក្នុងការបំពេញការងារតាមកាលកំណត់នោះទេ វាប្រៀបបីដូចជាមិនបានធ្វើដូចគ្នាដែរ។ អ្នកត្រូវតស៊ូព្យាយាមសម្រេចវាទៅតាមគោលការណ៍ដែលអ្នកកំណត់ទោះជាបរិមាណការងារចេះតែកើនឡើងក្តីក៏អ្នកត្រូវតែមានការតាំងចិត្តនិងមិនបោះបង់ចោលទម្លាប់នោះឡើយ។

៤ ការផ្តល់រង្វាន់និងលើកទឹកចិត្តលើខ្លួនឯង

អ្នកអាចដាក់កម្រិតឬគោលដៅណាមួយនៅពេលដែលអ្នកសម្រេចបានតាមការព្រៀងទុកនោះ។ អ្នកអាចផ្តល់រង្វាន់និងការលើកទឹកចិត្តដល់ខ្លួនឯងដែលវាជាមធ្យោបាយជំរុញអោយអ្នកបន្តដំណើរការតាមគម្រោងនិងបន្ធូរភាពតានតឹងក្នុងការធ្វើការងារ។ ឧទាហរណ៍៖ អ្នកអាចទិញរបស់ដែលអ្នកចង់បាន ធ្វើដំណើរកំសាន្ត ទិញសៀវភៅ។ល។

សរុបមក ការរៀបចំគម្រោងការការងារមិនថាការសិក្សាឬការធ្វើការនោះទេប្រាកដជានាំមកនូវគុណសម្បត្តិជាច្រើន។ ប៉ុន្តែ អ្នកមិនអាចមើលឃើញលទ្ធផលភ្លាមៗនោះទេ គឺត្រូវប្រើពេលវេលានិងភាពអំណត់។ សាកល្បងរៀបចំគម្រោងការថ្ងៃនេះ ការងារដូចគំនរភ្នំរបស់អ្នកនឹងត្រូវស្រុតចុះបន្តិចម្តងៗ។

អត្ថបទដោយសមាជិកProject Inspire៖ ហេង សុផារ៉ានី

from: https://tnaot.com/km/m/detail/article/9541123