សុខភាព៖ ការណែនាំរបស់អ្នកជំនាញ បានឱ្យដឹងថា ប្រសិនបើលោកអ្នកមានអារម្មណ៍ចង់នោម ហើយទប់នោមមិនបាន គឺអាចបណ្ដាលមកពីសើច ក្អក កណ្ដាស់ សង្កត់លើប្លោកនោម និងបញ្ហាសុខភាពរបស់លោកអ្នកផ្ទាល់។
បញ្ហាទាំងអស់នេះ វាមិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរទេ តែបញ្ហាដែលគួរឱ្យបារម្ភបំផុត បើលោកអ្នកកត់សម្គាល់ឃើញថា នៅពេលដែលខ្លួនមានអារម្មណ៍ចង់នោម ហើយស្រាប់តែនោមជ្រាបខោសំពត់ភ្លាម ទោះជាខំទប់យ៉ាងណា គឺគឺអាចបណ្ដាលមកពី លោកអ្នកកើតជំងឺទឹកនោមផ្អែម។
ដូច្នេះប្រសិនបើលោកអ្នកកត់សម្គាល់ឃើញថា ខ្លួនឯងអាចកើតជំងឺទឹកនោមផ្អែម សូមប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់៕