Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក​អភិបាលស្រុក​បន្ទាយស្រីឲ្យ រុះរើសំណង់​​​សងខាង​ផ្លូវ​ឡើង​លើ​​ភ្នំ​គូលែនឱ្យអស់​

ខេត្តសៀមរាប៖ ​លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​ប្រាប់​នា​ថ្ងៃ​ទី​២៧ ខែ កក្កដា​ឆ្នាំ​២០២០​នេះ​​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការសិក្សា​កាត់​ឆ្វៀល ​និង​ផ្តល់​កម្ម​សិទ្ធិ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ និង​អាស្រ័យផល​ជាក់ស្តែង​យូរ​ឆ្នាំ​នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​។

រដ្ឋបាល​ស្រុក​បន្ទាយស្រី​ អះអាងថាចាំបាច់​ត្រូវ​ប្រុងប្រៀប​ប្រមូល ​និង​គ្រប់គ្រង​រាល់​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នេះ​ពី​ថ្នាក់​មូលដ្ឋាន​ផ្ទាល់​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន ដើម្បី​ជៀសវាង​ការ​ឆ្លៀត ឱកាស​ពី​សំណាក់​ជនខិលខូច​និង​សកម្ម ជន​ដីធ្លី​មួយ​ចំនួន យក​លេស​នេះ​មក​ទាម ទារ​ចំណែក​អោយ​អាជ្ញាធរ​ដោះ​​ស្រាយ​ជូន​ដែរ​។​

លោក​បន្ត​ថា បញ្ហា​ដែល​រដ្ឋ បាល ស្រុក​ត្រូវ​តែ​គ្រប់គ្រង​អោយ​បាន​ក្នុង​ពេល​នេះ​គឺ កំណត់​មុខសញ្ញា​ជន​ឱកាសនិយម និង​សកម្មជន​ដីធ្លី ដែល​ក្លែងបន្លំ​ជា​ជន​ក្រីក្រ រឺ​គ្រាន់តែ​សំអាង​មូលហេតុ​ផ្សេង​ៗ ហើយ​បាន​កាប់​រានទន្ទ្រាន​វាតទី​ដី​រដ្ឋ រួច​ទាមទារ​អោយ​អាជ្ញាធរ​ទទួល ស្គាល់​។ .​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ថ្មី​ៗ​បន្ថែម ការ​ដាំ​ដំណាំ រឺ​សាងសង់​សំណង់​ថ្មី​ៗ ដើម្បី​បំភ័ន្ត​ភ្នែក​ជា​ការ​កាន់កាប់​អាស្រ័យ​ផល​យូរ​មក​ហើយ​។ សកម្មភាព​ទាំងនេះ ទាំង​ចាស់​ថ្មី នឹង​ត្រូវ​បាន​ចាត់ទុកជា​ការ​ទ​ង្វើ​អនាធិបតេយ្យ​រំលោភច្បាប់​។​

ដើម្បី​ត្រៀមលក្ខណៈ​ទុក ជា​មុន​រដ្ឋបាល ស្រុក​បាន​តម្រូវ​អោយ​មេ​ភូមិ​មេឃុំ សហការ​ជាមួយ​តំណាង​រដ្ឋបាល​ព្រៃឈើ និង​តំណាង​ក្រសួង បរិស្ថាន​ចុះ​ស្រង់​ទិន្នន័យ​។ ពលរដ្ឋ​ដែល​អាច​នឹង​ត្រូវ​បាន​កាត់​ឆ្វៀល​និង​ផ្តល់​កម្មសិទ្ធិ​ជូន​បាន​ពី​សំណាក់​រាជរ​ដ្ឋា ភិ បាល ដោយ​ផ្តល់​អាទិភាព​ចម្បង​ទៅ​លើ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​៤ .​ការ​កាន់កាប់​អាស្រ័យ​ផល​ជាក់ស្តែង​យូរ​មក​ហើយ​.​ដី​ដែល​មិន​មាន​ទំនាស់​.​ដី​ដែល​មាន​ឯកសារ​បញ្ជាក់​ពី​រយៈពេល​កាន់កាប់ និង​អត្ត សញ្ញាណ​ច្បាស់លាស់​.​ការ​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​ទំហំ​តូច​ៗ​ជា​លក្ខណៈ​គ្រួសារ​។

លោក​អភិបាលស្រុក ថ្លែង​បញ្ជាក់​ថា បើ​ទោះបីជា​ត្រូវ​សិក្សា​ដើម្បី​ដោះស្រាយ​ទំនាស់​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ច្រើន​ឆ្នាំ​នៅ​ក្នុងស្រុក​នេះ ប៉ុន្តែ​ចំពោះ​សំណង់​ខ្ទម​និង​ផ្ទះ ដែល​សាងសង់​អម​សងខាង​ផ្លូវ​ឡើង​ទៅ លើ​ខ្នងភ្នំ​គូលែន​ខុសច្បាប់​ទាំងនោះ គឺ​នៅ​តែ​បន្ត​រុះរើ​ចេញ​រហូត​អស់ទាំង​ស្រុង​។ ពីព្រោះ​តំបន់​នោះ​ជា​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​។ កាលពី​កន្លង​ទៅ រដ្ឋបាល​ស្រុក​បាន​ចាត់វិធានការ​រុះរើ​អស់ ៤៩​ខ្នង​រួច​មក​ហើយ​។ ចឹ​ង​ទេ​សំណង់​ដែល​នៅ​សល់ មិន​ថា​តូច​ឬ​ធំ ផ្ទះ​ឬ​ខ្ទម គឺ​ត្រូវ​តែ​ចាត់វិធានការ​។

លោក​បាន​បញ្ជាក់​ថា រយះ​ពេល​៩​ខែ ក្នុង​អា​ណ័ត្ត​ដែល រូប​លោក ជា​អភិបាល ស្រុក មិន​មានការ​សាង សង់​ថ្មី​នោះ​ទេ​។ សូម​បញ្ជាក់​ថា សំណង់​ខុសច្បាប់​ដែល​រីក​ដុះ​រាល ដូច​ផ្សិត ទាំង នោះ គឺ​កើត​មុន​ពេល​រូប លោក ទើប​ឡើងជា​អភិបាល ស្រុក​បន្ទាយស្រី​៕​​ ត្នោត 

from: https://tnaot.com/km/m/detail/article/9540574