Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះជំងឺគ្រុនឈីក បណ្តាលឱ្យមនុស្ស១០៦នាក់ ស្វែងរកការព្យាបាល

ជំងឺគ្រុនឈីក ត្រូវបានផ្ទុះឡើងម្តងទៀត នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យ​មនុស្ស​១០៦នាក់ឈឺ និងកំពុងស្វែងរកការព្យាបាលពីក្រុមគ្រូពេទ្យ​​​​​​​​​​​​​​​​​​​​​​​​​​។

បើតាមលោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​រសុខាភិបាល ​ខេត្តបន្ទាយមាន​ជ័យ​ បាន​​ឱ្យដឹង​​កាលថា​ ​​គិត​ចាប់​ថ្ងៃ​ទី​១៩​ ដល់​២៨ ខែ​ក​ក្កដា ឆ្នាំ​២០២០​ មាន​ចំនួន​១០៦​នាក់ ​ក្នុង​នោះ​​ស្ត្រី​​ចំនួន​​៦១​នាក់​ និង​កុមារ​ចំនួន​៤០​នាក់​ ​​បាន​មក​​ព្យ​បាល​នៅ​មន្ទី​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត ​ហើយ​​បច្ចុប្បន្ន​អ្នក​បន្ត​ព្យាបាល​មាន​​ចំនួន​៤១​នាក់​ ក្នុងនោះ​​ស្ត្រី​ចំនួន២៣​នាក់​និង​កុមារី​៣​នាក់​។

ជម្ងឺ​គ្រុ​ន​​ឈី​ក បានផ្ទុះឡើងកាល​ឆ្នាំ​២០១១ វា​​ឆ្លង​តាមរយៈ​មូស​ខ្លា​ញី​​ខាំ ​ពី​មនុស្ស​ម​ម្នាក់​ទៅ​មនុស្ស​ជា​ច្រើន​អ្នក​ទៀត​ ដូច្នេះត្រូវតែចងមុខ និង ​បាញ់ថ្នាំ​សម្លាប់​ម៉ូ​ស​ខ្លា​ញី​ ព្រមទាំង​កម្ទេចជម្រក​ម៉ូសផងដែរ៕ ដោយ៖ ត្នោត

from: https://tnaot.com/km/m/detail/article/9540530