Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រុស្ស៊ីប្រកាសពីដំណើរការ ចុះបញ្ជីវ៉ាក់សាំងកូវីដ១៩របស់ខ្លួន នៅក្នុងខែកញ្ញានិងតុលា

ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុ​ស្ស៊ី RIA Novosti បាន​រាយការណ៍នៅ​ថ្ងៃ​ពុធ​នេះ​ថា រុស្សីបានប្រកាស​ពី​ដំណើរការ នៃការចុះបញ្ជីវ៉ាក់​សាំង​ការពារ​មេរោគ​កូ​វី​ដ​១៩ ដែល​ជា​របស់​ប្រទេស​នេះ​ផ្ទាល់។

នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ក្រោម​អធិបតីភាព​របស់ ប្រធានាធិបតី Vladimir Putin ឧបនាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្ស៊ី លោក Tatyana Golikova បានបង្ហាញពីគម្រោងនៃការ​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ចំនួន​ពីរ​នៅ​ក្នុង​ខែកញ្ញា និង​ខែតុលា​។

ក្រុមអ្នករិះគន់បានលើកឡើងថា ការមិនបាន​បញ្ចេញ​ទិន្នន័យ​វិទ្យាសាស្ត្រ ​ស្តី​ពី​ការ​ធ្វើតេស្ត​វ៉ាក់សាំង​របស់ប្រទេសនេះ គឺធ្វើឱ្យមានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ទៅលើដំណាក់កាល ​នៃ​ការ​ធ្វើតេស្ត​វ៉ាក់សាំង​ទៅ​លើ​មនុស្សមិន​ពេញ​លេញ​​។

បើតាមលោក Golikova បានអះអាង​ថា រុស្សី បានធ្វើការសាកល្បងតេស្ត​វ៉ាក់សាំង ដែលទទួលបាន​ជោគជ័យ​បំផុត​ចំនួន​ពីរ​ ដែលត្រូវ​បាន​បង្កើត​រួម​គ្នា​ដោយ​វិទ្យាស្ថាន​Gamaleya របស់​ក្រសួងសុខា​ភិ​បាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ទី៤៨ នៃ​ក្រសួងការពារជាតិ៕ ដោយ៖ត្នោត

from: https://tnaot.com/km/m/detail/article/9540424