Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចោរប្លន់ម្នាក់ បានបន្សល់ទុកម៉ូតូកញ្ចាស់របស់ខ្លួន នៅកន្លែងកើតហេតុ ខណៈប្លន់បានម៉ូតូម៉ាកហុងដាថ្មី

ម៉ូតូកញ្ចាស់មួយគ្រឿង ត្រូវបានបុរសជាចោរប្លន់ ប្លុងទុកចោល នៅ​ចំណុច​ផ្លូវលំ​មួយ​កន្លែង ដែលស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ចែក ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង។

ម៉ូតូកញ្ចាស់មួយគ្រឿងនេះ ត្រូវបានទុកចោល ក្រោយពេលដែលបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព វាយស្រ្តីរងគ្រោះដែលមានមុខរបរលក់ចង្រិត ដើម្បីប្លន់យកម៉ូតូថ្មីម៉ាក់​ហុងដា​ឌ្រី​ម​ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AD-2188។

ហេតុការណ៍វាយប្លន់ម៉ូតូនេះ ត្រូវបានកើតឡើង កាលពី​វេលា​ម៉ោង​៥ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ២០២០។

ស្រ្តីរងគ្រោះមានឈ្មោះ សាយ ស្រី​មុំ ​អាយុ​៣៧​ឆ្នាំ មានមុខ​របរ​លក់​សត្វ​ចង្រិត រស់នៅ​ភូមិ​បញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូយកចង្រិត ទៅលក់នៅ​ផ្សារ​ព្រៃ​ចែក មកដល់កន្លែងកើត​ហេតុ ​ជន​ដៃដល់បាន​អង្គុយ​សំកុក​ នៅ​លើ​ម៉ូតូ​កញ្ចាស់ ចាំ​ស្ទាក់​វាយ​ប្លន់​នៅ​តាម​ផ្លូវ ដោយសុវត្ថិភាព។

ជុំវិញរឿងនេះ សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ជនសង្ស័យជាចោរប្ល​ន់ម៉ូតូ ក្រោយពីមានបណ្តឹងពីស្រ្តីរងគ្រោះ៕​ ដោយ៖ត្នោត

 

from: https://tnaot.com/km/m/detail/article/9540349