Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកមានជំងឺគ្រុនឈាម អាចគ្រោះថ្នាក់ដល់ជីវីតបើមិនទៅពេទ្យ

ខេត្តបន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យលោក​ អ៊ុ រាត្រី បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវទៅមន្ទីរពេទ្យប្រសិនបើមានជំងឺគ្រុនឈាម ព្រោះការនៅផ្ទះអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត។ លោកអភិបាលខេត្តលើកឡើងបែបនេះ នៅ​ពេល​​​ចុះ​ទៅ​ដាក់ថ្នាំ​អា​បែ​ត និង​បាញ់ថ្នាំ​មូស​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ប្រ​ហូត សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។

ខណៈ​ពេល​ដែល​លោក ​អភិបាលខេត្ត​បាន​ចុះ​ដាក់ថ្នាំ​អា​បែ​ត បាញ់ថ្នាំ​សម្លាប់​មូស ព្រមទាំង​ចែក​ម៉ុង​ជ្រលក់​ថ្នាំ​ជូន​ប្រជាពលរដ្ឋ ក៏​បាន​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ កំពុង​សម្រាក​ព្យាបាល​នៅ​តាម​ផ្ទះ​ដោយ​កើត​ជំងឺគ្រុនឈាម ដែល​ឃើញ​មាន​ដាក់​សេរ៉ូម​ព្យួរ​ព្យាបាល​តាម​ផ្ទះ​ជាដើម នេះ​ជា​ការ​ព្រួយបារម្ភ​ពី​សំណាក់​អភិបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​ពេល​ពិនិត្យ​ឃើញ​ស្ថានភាព​អ្នកជំងឺ​គ្រុនឈាម​នេះ​។

គ្រានោះ លោក​អភិបាល​ខេត្តបន្ទាយមានជ័យ ល៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​កូនចៅ​កំពុង​គ្រុនឈាម ត្រូវ​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ មិន​អាច​ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​បាន​ឡើយ ព្រោះ​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​បាន​គ្រប់ពេល​។

ក្រោយ​ពេល​លោក​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​រួច ក៏​បានឱ្យ​មន្ទី​សុខាភិបាល​ខេត្ត យក​រថយន្ត​សង្គ្រោះ​មក​ដឹក​អ្នកជំងឺ​ដែល​កំពុង​គ្រុនឈាម​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទើប​មាន​សុវត្ថិភាព ព្រោះ​មន្ទីរពេទ្យ​មាន​គ្រូពេទ្យ​ជំនាញ ហើយ​មាន​បរិក្ខារ​ពេទ្យ​ព្យាបាល​គ្រប់គ្រាន់ ដែល​អាច​ព្យាបាល​ជា ដោយ​គ្មាន​ការ​ព្រួយបារម្ភ​ឡើយ​៕ ត្នោត

from: https://tnaot.com/km/m/detail/article/9539546