ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានជំរុញឲ្យប្រជាពលរដ្ឋចិញ្ចឹមក្តាមតាមបែបធម្មជាតិ ព្រោះអាចរកចំណូលបានច្រើន ជួយដោះស្រាយជីវភាពបានលឿនរហ័ស។
ក្នុងឱកាសបំពេញការងារនៅក្នុងស្រុកព្រៃនប់ កាលពីថ្ងៃ២៨ កក្កដា២០២០នេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុបានបន្តដំណើរចុះពិនិត្យកសិដ្ឋានចិញ្ចឹមក្តាមថ្ម តាមបែបធម្មជាតិ ស្ថិតក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋក្នុងការចិញ្ចឹមបែបវារីវប្បកម្ម ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៌ថា កសិដ្ឋានចិញ្ចឹមក្ដាមថ្មតាមបែបធម្មជាតិនៅឃុំទឹកថ្លា ស្រុកព្រៃនប់នេះ មានផ្ទៃដី ១០ហិកតា អាចរកចំណូលបានប្រមាណជា៥០០ដុល្លារ ក្នុងមួយថ្ងៃ ហើយនៅក្នុងកសិដ្ឋាននេះដែរមានកូនក្ដាម ក្ដាមពង ក្ដាមសក និងក្ដាមធាត់ សម្រាប់លក់ទៅកាន់ទីផ្សារផងដែរ ៕ ត្នោត