Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់គំរាមសម្លាប់ឪពុកម្តាយ យកលុយទិញគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់គំរាមសម្លាប់ឪពុកម្តាយខ្លួនឯង ដើម្បីយកលុយទៅទិញគ្រឿងញៀន ប៉ុន្តែទីបីផុតបែរជាយកកូនកាំបិតចុងស្រួចមកចាក់ខ្លួនឯងជាច្រើនកន្លែង បណ្តាលឲ្យរង​របួស​ធ្ងន់ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

 ហេតុការណ៍នេះ ​កើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២៩ ខែ​កក្កដា ​នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា ជនដែលចាក់ខ្លួនឯង​ឈ្មោះ អួង សារុំ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ។ ជននេះ ទើបវិលត្រឡប់មកពីធ្វើការងារនៅប្រទេសថៃ​បាន៦ថ្ងៃ​ប៉ុណ្ណោះ ។ កន្លងមក ​ជននេះក៏ធ្លាប់យកទៅព្យាបាលនៅមណ្ឌលបន្សាបគ្រឿងញៀន ជាច្រើនដង តែនៅមិនឈប់ការប្រព្រឹត្តនូវការសេពគ្រឿងញៀន ។

សាក្សីនៅក្បែរកន្លែងកើតហេតុបញ្ជាក់ថា​ នៅមុនពេលកើតហេតុ ជននេះ​បានលួចរត់ចេញពី​មណ្ឌល​ចិត្តាឡីស័កបាត់១យប់១ថ្ងៃ មិនដឹងថាទៅទីណា ពេលមកចូលផ្ទះបានយកកាំបិត​គំរាមឪពុកម្តាយដើម្បីយក ប្រាក់ បង្កឲ្យមានការភ្ញាក់ផ្អើលអស់អ្នកជិតខាង តែគ្មានអ្នក​ណា​ហ៊ានចូលចាប់ព្រោះជននេះព្រោះមានកាំបិត។ ក្រោយមកទៀត គេឃើញជននោះ ដេកនឹងអង្រឹង​ហើយ​យកកាំបិតនោះចាក់ខ្លួនឯងយ៉ាងសាហាវ ដូចបម្រុងសម្លាប់ខ្លួន។

ប៉ុន្តែ​ការប៉ងនេះ​មិនបានសម្រេច ដោយ​ឪពុកម្តាយ បងប្អូនឃើញ ក៏នាំគ្នាជួយសង្គ្រោះ​ដឹក​យកមកព្យា​បាលនៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកភ្នំស្រុក ដោយ​ស្ថានភាពរង​គ្រោះ​ចាក់​ត្រូវច្រើន​កន្លែងរបួសធ្ងន់ បានបញ្ជូនទៅ​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី មកទល់ពេលនេះ មិនទាន់ដឹង​ថា វាសនា​របស់គេនោះ​យ៉ាងណានោះទេ៕ ត្នោត 

from: https://tnaot.com/km/m/detail/article/9539328