Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជាសះស្បើយ ៨នាក់ និងមានករណីឆ្លងវីរុសកូវីដ១៩ ថ្មី ១នាក់បន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មានអ្នកជាសះស្បើយ ៨នាក់ ព្រមទាំងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១នាក់បន្ថែមទៀតលើបុរសជនជាតិអាមេរិកាំង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០។

តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជាសះស្បើយចំនួន ៨នាក់នោះ មានបុរសជាជនាតិខ្មែរ ៧នាក់ មានអាស័យដ្ឋានរស់នៅក្នុងខេត្តកណ្តាល ត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ ពួកគេជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ចំណេកអ្នកជាសះស្បើយ ១នាក់ទៀត ជាស្រ្តីជនជាតិអាមេរិកាំង និងជាមន្ត្រីស្ថានទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងស្ថានទូតសហរ្ដឋអាមេរិកប្រចាំកម្ពុជា។ 

ដោយឡែក ចំពោះអ្នកឆ្លងថ្មី ១នាក់ ជាបុរសជនជាតិអាមេរិកាំង និងជាមន្ត្រីស្ថានទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានរស់នៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។

បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាថយចុះនៅត្រឹម ៧០នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៣៤នាក់ មានស្រ្តីចំនួន ៤៦នាក់ និងបុរស ១៨៨នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ដោយឡែក កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៦២នាក់ ដែលមានស្រី ៤១នាក់ និងប្រុស ១២១នាក់ ស្មើនឹង ៦៩,២៣%៕

from: https://tnaot.com/km/m/detail/article/9539154