Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Juventus ដែលទើបក្លាយជាជើងឯកSerie A បានទទួលរងបរាជ័យយប់មិញ

បើទោះជាខ្លួនឈ្នះពានហើយយ៉ាងណាក្តី តែការប្រកួតក្នុង Serie A មិនទាន់បានបញ្ចប់នោះឡើយដោយនៅសល់២ ប្រកួតចុងក្រោយទៀតទើបចប់លីគជាផ្លូវការ។ ការប្រកួតយប់មិញរបស់ Juventus ជាការប្រកួតទី ៣៧ របស់លីគដែល Juventus ត្រូវទៅសួរសុខទុក្ខក្រុម Cagliari នៅទឹកដី Sardegna Arena។

ជាលទ្ធផល Juventus បានទទួលរងបរាជ័យធ្ងន់ក ២ ទល់នឹង ០ ដែល២គ្រាប់របស់Cagliari រកបានដោយ Luca Gagliano និង Simeone។ បើទោះជា Juventus ខំប្រឹងវាយសម្រុកវិញយ៉ាងណាក៏មិនអាចរកគ្រាប់បាល់បានឡើយ។ ជាចុងក្រោយ Cagliari បានទទួលជ័យជម្នះ ២ទល់នឹង ០។

លទ្ធផលនេះធ្វើអោយ Juventus មានត្រឹម ៨៣ ពិន្ទុដដែល ហើយការរកគ្រាប់បាល់មិនបានរបស់ Cristiano Ronaldo ធ្វើអោយគេបន្តចាញ់គ្រាប់ Ciro Immobile របស់ ​Lazio ក្នុងការប្រកួតប្រជែងស្បែកជើងមាសនៅលីគSerie A។

ប្រភព៖ Livescore 

from: https://tnaot.com/km/m/detail/article/9539145