ស្មាតហ្វូនត្រកូល Galaxy Note20 នឹងនាំមកជាមួយការកែលម្អថ្មីដែលដំណើរការដោយបន្ទះឈីប Exynos 990
ក្នុងរយៈពេលដ៏ខ្លីនេះមានបណ្តាញសារព័ត៍មានជាច្រើនបង្ហាញពីភាពផ្លាស់ប្តូរថ្មីនិងមុខងារសំខាន់ៗដែលទាក់ទងទៅនឹងត្រកូល Samsung Galaxy Note20។ ជាក់ស្តែងមានព័ត៍មានមួយចេញផ្សាយថាមិនមានការដំណើរការជាមួយបន្ទះឈីប Snapdragon 865+ នោះទេ ដោយងាកមកដំណើរការជាមួយបន្ទះឈីប Exynos 990 វិញ។
របាយការណ៍ថ្មីបានអះអាងថា ក្រុមហ៊ុន Samsung បានធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងកម្តៅនៅពេលដែលប្រើប្រាស់យូរម៉ោង, ប្រសិទ្ធភាពថាមពលថ្ម និងដំណើរការទូទៅនៅលើម៉ូឌែលមួយប្រភេទនេះថែមទៀតផង។
តាមពិតក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះនឹងរួមបញ្ចូលយ៉ាងល្អឥតខ្ចោះនូវការកែលម្អថ្មីដែលដំណើរជាមួយបន្ទះឈីប Exynos 990+ នៅក្នុងទីផ្សាររបស់ខ្លួនទៅលើកំពូលស្មាតហ្វូន Samsung Galaxy Note20 មួយនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ gsmarena