បាត់ដំបង៖មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយ ដោយព្រះសង្ឃមួយអង្គដែលគង់នៅក្នុងវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុហេតុការណ៍នេះបានកើតឡើងនាវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។
តាមការអោយដឹងពីលោកគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ដែលបានឃើញហេតុការណ៍ផ្ទាល់ មានសង្ឃដីកា ថា មុនពេលកើតហេតុព្រះគ្រូបានឃើញផ្សែងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់ ដោយបន្ទប់នោះបានដាក់គន្លឹះខាងក្នុង រួចក៏ស្រែកហៅគ្នាមកជួយពន្លត់ភ្លើង ក្រោយបើកទ្វារចូលទៅក៏ឃើញជនរងគ្រោះត្រូវភ្លើងឆេះរលាកពេញបន្ទប់ ហើយលឺសម្លេងសូត្រធម៌ ។
ភ្លាមនោះក៏នាំគ្នាចាក់ទឹកពន្លត់ភ្លើង ប៉ុន្តែជាអកុសលជនរងគ្រោះបានសុគតបាត់ទៅហើយ ។ ក្រោយកើតហេតុព្រះគ្រូចៅអធិការបានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យមកពិនិត្យផងដែរ ៕ផេង ភាព