កណ្ដាល ៖ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទៅមុជទឹកទន្លេរ បណ្ដាលឲ្យលងស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទីត្រង់ចំណុចកំពង់ទឹកមាត់ទន្លេ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល មន្ត្រីនគរបាលផ្នែកកោសល្យវិច្ច័យ និងបច្ចេកទេសស្រុកល្វាឯមបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ផល បញ្ញារិទ្ធ អាយុ៨ឆ្នាំ.ជនជាតិខ្មែរ មុខរបរ សិស្ស ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ក្មេងប្រុសរងគ្រោះបានសុំលុយពីម្តាយឈ្មោះ ខូវ សុខន ចំនួន១០០០រៀល ទៅទិញនំហូប បន្ទាប់ពីបានលុយហើយ ក្មេងប្រុសរងគ្រោះក៏ទៅចេញបាត់ ។
ដោយម្តាយក្មេងរងគ្រោះមិនដឹងថាកូនទៅទីណាទេ។ បន្ទាប់មកមានប្រជាពលរដ្ឋឈ្មោះ លន់ លន បានយកសំរាមទៅចាក់ចោលនៅមាត់ទន្លេ ក៏ឃើញខោអាវនៅមាត់ច្រាំង ហើយឃើញក្មេងៗលេងនៅទីនោះ៣នាក់ និងឃើញក្មេងប្រុសរងគ្រោះរសាត់ចេញពីច្រាំងឆ្ងាយទៅហើយរកជួយមិនកើត ក៍លិចបាត់តែម្តងហើយ ភ្លាមៗនោះក៏ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាង បាននាំគ្នាជួយមុជទឹករាវរក តែជាអកុសល ក្មេងប្រុសរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ ។
ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលជំនាញស្រុក ចុះមកធ្វើការពិនិត្យដោយបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនបន្ទាប់ពី ពិនិត្យ រួច សាកសពក្មេងរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ផេង ភាព