អាយុកាន់តែកើនស្នាមជ្រីវជ្រួញកាន់តែលេចចេញលើផ្ទៃមុខជាពិសេសត្រង់កន្ទុយហ្នឹងតែម្ដង ហើយបច្ចុប្បន្នមិនចាំបាច់អីដល់មនុស្សមានវ័យចំណាស់៣៥ ទៅ ៥០ ទេដែលចាប់ផ្ដើមជ្រួញនោះសូម្បីតែមនុស្សវ័យកណ្ដាលជាងម្ភៃអីនេះក៏ចាប់ផ្ដើមមានភ្លីឡើងផ្នត់ៗលើស្បែកមុខទៅហើយដោយសារតែកង្វះការគេង គិតច្រើន។ល។
ខាងក្រោមនេះជាប្រេងល្អៗដែលគេប្រើសម្រាប់លាបបំបាត់ និងការពារស្លាកស្នាមជ្រួញលើផ្ទៃមុខ និងបង្កាភាពចាស់ជាងវ័យ៖
១. ប្រេងក្រូចឆ្មារ ជាប្រេងដ៏ល្អមួយក្នុងការប្រើកំចាត់មុន និងកោសិកាចាស់ៗ ហើយដើម្បីប្រើការពារ និងបំបាត់ស្នាមជ្រីវជ្រួញអ្នកត្រូវលាយប្រេងដូង ៥០ មីលីលីត្រជាមួយប្រេងក្រូចឆ្មារ ៣ទៅ៥ ដំណក់ ហើយក្រឡុកវាចូលគ្នាឲ្យសព្វរួចចាំយកវាមកលាបលើផ្ទៃមុខ ឬកន្លែងមានស្នាមជ្រួញ។ ដើម្បីបានផលល្អបំផុតអ្នកត្រូវលាបវានៅពេលយប់មុនចូលគេង។
២. ប្រេងអូលីវ ជាប្រេងដែលមានសារធាតុវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើឲ្យស្បែកមានសំណើមខ្ពស់ដូច្នេះហើយទើបវាជាផលិតផលល្អបំផុតក្នុងការប្រើកំចាត់ និងការពារស្នាមជ្រួញកុំឲ្យយើងចាស់ជាងវ័យ។ ចំពោះការប្រើប្រាស់វិញលោកអ្នកអាចប្រើសំឡីជ្រលក់ប្រេងអូលីវរួចយកទៅលាបមើលស្បែកមុខមុនពេលចូលគេងជារៀងរាល់យប់ ឬមួយក៏ប្រើទឹកក្រូចឆ្មារពីរបីដំណក់លាយជាប្រេងអូលីងប្រាំប្រាំមួយដំណក់ហើយយកសំឡីផ្ដិតលាបមុនចូលគេង។
ចំណាំ៖ ស្បែកមនុស្សម្នាក់ៗមានប្រតិកម្មចំពោះប្រេងខុសៗគ្នា ដូច្នេះហើយក្នុងចំណោមពីរនេះលោកអ្នកអាចជ្រើសសាកល្បងម្ដងមួយបាន ម្យ៉ាងវិញទៀតប្រភេទប្រេងទាំងនេះលោកអ្នកអាចរកទិញតាមទីផ្សារនៅកម្ពុជាយើងបាន ជាពិសេសឃើញវាសម្បូរមានដាក់លក់ក្នុងផ្សារទំនើប ឬមីនីម៉ាត។ ប្រែសម្រួលដោយ៖ រីតា